ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្វែងរក​លាភ​តាម​ផ្លូវខុស​នាំ​សីលវិបត្តិ​ដល់​អ្នកបួស

5 ឆ្នាំ មុន

ការ​ស្វែងរក​លាភ​ដោយ​មិន​គួរ ហើយ​លាភ​បែប​នេះ​ភិក្ខុ​មិន​គួរ​នឹង​ស្វែងរក​ទេ ព្រោះ​ជា​អំពើ​ដែល​នាំ​ឲ្យ​ខុសឆ្គង នាំ​ឱ្យ​សៅហ្មង​ដល់​សិក្ខា​វិន័យ​ជា​ការ​ចិញ្ចឹមជីវិត​ខុស ។ ភិក្ខុ​ដែល​បាន​វត្ថុ​ផ្សេង​ៗ ឬ​ធ្វើអំពើ​នានា​ដល់​គ្រហស្ថ ដោយ​អំពើ​ខុសឆ្គង​ដើម្បី​ឲ្យ​គេ​ដឹង​ឧបការគុណ ឬ​ឲ្យ​គេ​ជ្រះថ្លា​ចំពោះ​ខ្លួន​ហៅ​ថា អនេសនៈ…

ការ​ស្វែងរក​លាភ​ដោយ​មិន​គួរ ហើយ​លាភ​បែប​នេះ​ភិក្ខុ​មិន​គួរ​នឹង​ស្វែងរក​ទេ ព្រោះ​ជា​អំពើ​ដែល​នាំ​ឲ្យ​ខុសឆ្គង នាំ​ឱ្យ​សៅហ្មង​ដល់​សិក្ខា​វិន័យ​ជា​ការ​ចិញ្ចឹមជីវិត​ខុស ។ ភិក្ខុ​ដែល​បាន​វត្ថុ​ផ្សេង​ៗ ឬ​ធ្វើអំពើ​នានា​ដល់​គ្រហស្ថ ដោយ​អំពើ​ខុសឆ្គង​ដើម្បី​ឲ្យ​គេ​ដឹង​ឧបការគុណ ឬ​ឲ្យ​គេ​ជ្រះថ្លា​ចំពោះ​ខ្លួន​ហៅ​ថា អនេសនៈ អនេសនៈ​នេះ​មាន​២១​យ៉ាងគឺ ៖

ការ​ធ្វើ​ពេទ្យ​មើលជំងឺ​១ ការ​ធ្វើ​ជា​ទូត​១ ការ​ទទួល​បម្រើ​ត្រកូល​ឲ្យ​គេ​ប្រើ​ទៅ​មក​១ ការ​ឲ្យ​អាហារបិណ្ឌបាត​ដល់​ត្រកូល ហើយ​ស្វែងរក​បរិភោគ​ដោយ​ខ្លួនឯង​ជា​ខាងក្រោយ​១ ការ​ឲ្យ​ទៅ​វិញ​ទៅ​មក​១ ការ​រៀន​វិជ្ជា​ធ្វើ​គ្រូ​មើល​ទី​ដី​ជ័យ​ភូមិ​១ ការ​រៀន​វិជ្ជា​ធ្វើ​គ្រូ​មើល​នក្ខត្តឫក្ស​១ ការ​រៀន​វិជ្ជា​ធ្វើ​គ្រូទាយ​លក្ខណៈ​រូប​កាយ​១ ការ​ឲ្យ​ឫស្សី​១ ការ​ឲ្យ​ស្លឹកឈើ​១ ការ​ឲ្យ​ផ្កាឈើ​១ ការ​ឲ្យ​ផ្លែ​ឈើ​១ ការ​ឲ្យ​ឈើស្ទន់​១ ការ​ឲ្យ​ទឹកលុប​មុខ​១ ការ​ឲ្យ​វត្ថុ​សម្រាប់​កក់​ងូត​១ ការ​ឲ្យ​គ្រឿង​លម្អិត​សម្រាប់​លាប​១ ការ​ឲ្យ​ដីស្អិត​១ ការ​ប្រព្រឹត្ត​បន្ទាប​កាយវាចា​ឱ្យ​ហួសហេតុ​១ ការ​ពោល​ពាក្យពិត​ខ្លះ មិន​ពិត​ខ្លះ​១ ការ​ផ្គាប់ផ្គុន​ត្រកូល​១ ការ​បម្រើ​ត្រកូល​ដោយ​កម្លាំង​ស្មង​១ ។

កាលបើ​ភិក្ខុ​ប្រព្រឹត្ត​បំពាន​ទៅ​នឹង​បម្រាម​ខាងលើ​នេះ ដោយ​ហោចទៅ​សូ​ម្បី​តែ​មួយ​មាត្រា ក៏​ឈ្មោះ​ថា​ធ្វើ​ឲ្យ​ខុសឆ្គង​ទៅ​នឹង​ពុទ្ធ​ប្បញ្ញត្តិ​នាំ​ឲ្យ​សៅហ្មង​ដល់​សីល​សិក្ខា​របស់​ខ្លួន​បាន ។