ប្រាក់យ៉េនជប៉ុនបានឡើងថ្លៃពីចំណុចទាបបំផុតចាប់តាំងពីឆ្នាំ២០១០មក បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុលោកតារ៉ូ អាសូ ច្រានចោលការទិញសញ្ញាប័ណ្ណបរទេសតាមរយៈមូលនិធិសាធារណៈនិងឯកជន ។ ចំណែកមាសនិងប្រាក់បានហក់ឡើងថ្លៃដែរ នៅគ្រាដែលហ៊ុនអាស៊ីកើនឡើងខ្ពស់ ។
ឪប្រាក់យ៉េនឡើងថ្លៃ០,២%ដល់៩៣,៧៤យ៉េនក្នុងមួយដុល្លារ នៅម៉ោង៨ៈ៥០នាទីម៉ោងនៅទីក្រុងតូក្យូ ។ សន្ទស្សន៍ផ្សារហ៊ុន MSCI Asia Pacific កើន០,២% ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Standard &Poor 500ធ្លាក់ចុះ០,១%។ ដោយឡែកមាសនិងប្រាក់ឡើងថ្លៃយ៉ាងហោចណាស់០,២% ។
ធនាគារកណ្តាលរបស់ជប៉ុននិយាយថា សេដ្ឋកិច្ចរបស់ជប៉ុននៅតែទន់ខ្សោយ ។ រដ្ឋាភិបាលមិនមានការតាំងចិត្តទិញសញ្ញាប័ណ្ណបរទេសឬក៏កែប្រែច្បាប់របស់ធនាគារកណ្តាលទេ នេះបើយោងតាមលោករដ្ឋមន្រ្តីហិរញ្ញវត្ថុ ។ធនាគារកណ្តាលអូស្ត្រាលីនិយាយថា មានសូចនាករថាការទម្លាក់អត្រាការប្រាក់គឺជាការចាប់ផ្តើមលើកស្ទួយសេដ្ឋកិច្ច ។
លោកចូសិប កាភឺសូ អ្នកយុទ្ធសាស្ត្រធនាគារ Commonwealth អូស្ត្រាលីបានថ្លែងថា គ្រប់គ្នាកំពុងត្រៀមខ្លួនសម្រាប់ការជំរុញសេដ្ឋកិច្ចបន្ថែមទៀត ។ ភាពធ្ងន់ធ្ងរនៅក្នុងទិន្នន័យពាណិជ្ជកម្មជប៉ុននឹងមានឥទ្ឋិពលខ្លាំងមកលើប្រាក់យ៉េន ។ នោះជាការផ្លាស់ប្តូរនៅក្នុងមូលដ្ឋានគ្រឹះដែលជំរុញប្រាក់យ៉េន ៕
ចែករំលែកព័តមាននេះ