ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាយ​តា​នាំ​គ្នា​ទៅ​ស្រែ​អស់ ទុក​ចៅ​នៅផ្ទះ​ម្នាក់ឯង​មានអី​…

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​ដោយសារ​តែ​ផ្ទុះ​ស្សេ​ទូរទស្សន៍ ដែល​ចៅ​ម្ចាស់ផ្ទះ​កំពុង​បើក​មើល ខណៈ​ជីតា និង​យាយ​នាំ​គ្នា​ទៅ​ស្រែ​បាត់​អស់ ។ ហេតុការណ៍នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ឧសភា…

ខេត្តព្រៃវែង ៖ ផ្ទះ​ឈើ​មួយ​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​ដោយសារ​តែ​ផ្ទុះ​ស្សេ​ទូរទស្សន៍ ដែល​ចៅ​ម្ចាស់ផ្ទះ​កំពុង​បើក​មើល ខណៈ​ជីតា និង​យាយ​នាំ​គ្នា​ទៅ​ស្រែ​បាត់​អស់ ។ ហេតុការណ៍នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​៣១ ឧសភា នៅ​ក្នុងភូមិ​កំ​ភា ឃុំ​រំលេច ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ។ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ជា​ប្រភេទ​ផ្ទះ​ឈើ ជញ្ជាំង​ក្តារ​ប្រក់​ស័ង្កសី ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ វ៉ា នឹ​ន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ច្រឹ​ក ស្រ៊ី អាយុ​៦៦​ឆ្នាំ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា យោង​តាម​ចម្លើយ​របស់​កុមារី​អាយុ​៧​ឆ្នាំ​ដែល​ត្រូវជា​ចៅស្រី​ម្ចាស់ផ្ទះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ​ជីតា និង​ជីដូន​របស់​គេ​បាន​នាំ​គ្នា​ទៅ​វាលស្រែ​អស់​ទុក​អោយ​រូប​នាង​នៅផ្ទះ​ម្នាក់ឯង ហើយដោយ​អផ្សុក​ពេក​នាង​ក៏​បើក​ទូរទស្សន៍​មើល​នៅ​លើ​ផ្ទះ​ម្នាក់ឯង ហើយ​ពេល​មើល​បាន​បន្តិច​ស្រាប់តែ​ឃើញ​មាន​ផ្កាភ្លើង​ខ្ទាត​ចេញពី​ក្នុង​ទូរទស្សន៍ និង​កើត​ទៅ​ជា​ភ្លើង​ឆេះ​ទូរទស្សន៍​តែ​ម្តង ។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​រូប​នាង​ក៏​រត់​ចេញពីផ្ទះ​ទៅ​ហៅ​អ្នកស្រុក​ជិតខាង​អោយមក​ជួយ​កើតជា​ហេតុការណ៍​ឆោឡោ​ឡើង និង​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ទម្រាំ​តែ​សមត្ថកិច្ច និង​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ដល់​អណ្តាតភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​អស់ទាំង​ស្រុង​ទៅ​ហើយ ឡានទឹក​បាន​ត្រឹម​បាញ់​ពន្លត់​កុំអោយ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ប៉ុណ្ណោះ ។

ដោយឡែក​ម្ចាស់ផ្ទះ​បានអោយ​ដឹង​ថា គ្រោះ​អគ្គី​ភ័យ​នេះ​មិន​បាន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​សត្វ​ទេ ដោយ​គ្រាន់តែ​ធ្វើ​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​រួម​មាន ទូរទស្សន៍​មួយ ខោអាវ ចានឆ្នាំង មាស​២​តំឡឹង លុយ​៤​លាន​រៀល និង​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​មួយ​ចំនួន​ទៀត ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា​៣០​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ