អាឡោះ​ចុងដៃ


បទ​ពាក្យ ៤ (​សូត្រ​បែប​ប្រជាប្រិយ )

១-​អាឡោះ​ចុងដៃ​ ​ ​ចុង​ស្រស់​ស្រី​ថ្មី​ ​ ​ ​អោយ​បង​ងប់ងុល
សន្ធៃ​សន្ធឹក​ ​ ​ ​នឹក​ឆោមនិមល​ ​ ​ ​គឹ​ត​អ្វី​មិន​យល់
​ ​ ​ ​ ខ្វល់​ព្រោះ​ស្នេហា ។
២-​អាឡោះ​ចុងដៃ​ ​ ​កាល​ជួប​គ្នា​ថ្មី​ ​ ​ ​ស្រី​មាន​មេត្ដា
អោយ​បង​បាន​យល់​ ​ ​ស្គាល់​រស​ជីវ៉ា​ ​ ​ ​រស​រ័ក្ស​កា​មា
​ ​ ​ ​ រាគា​រីករាយ ។
៣-​​អាឡោះ​ចុងដៃ​ ​ ​ស្រួល​ស្រើបស្រាល​ក្រៃ​ ​ ​លើស​លោក​សួគ៌​នាយ
ជិ​វ៉ា​និង​បង​ ​ ​ ​កន្លង​សប្បាយ​ ​ ​ ​គឹកកង​ក្អាកក្អាយ
​ ​ ​ ​ ក្លាយ​ភ្លេច​រឿង​រៀន ។
៤-​​អាឡោះអាល័យ​ ​ ​អាឡោះ​ចុងដៃ​ ​ ​ ​ភ្លេច​ពាក្យ​គ្រូ​ប្រៀន
ម៉ែ​ពុក​ប្រដៅ​ ​ ​ ​កូន​ណើ​យ​ខំរៀន​ ​ ​ ​កូន​គេច​កើប​កៀន
​ ​ ​ ​ ល្បង​ល្បែង​ស្នេហា ។
៥-​ ​អាឡោះ​ចុងដៃ​ ​ ​ទាំង​បង​ទាំងស្រី​ ​ ​ ​ត្រួតថ្នាក់​ហើយ​ណា
មិត្ដភក្ដិ​រាល់គ្នា​ ​ ​ជាប់​គ្រប់​អ​ត្មា​ ​ ​ ​បង​និង​ជីវ៉ា
​ ​ ​ ​ ធ្លាក់​លាន់​សូរ​ក្ឌុក ។
៦-​​អាឡោះ​ចុងដៃ​ ​ ​ពោះ​អូន​រាល់ថ្ងៃ​ ​ ​ ​ម្ដេច​លយ​សម្រុក
ប៉ោង​ធំ​រឿយ​រឿយ​ ​ ​ភ្នែក​ស្លែ​ស្លក់​មុខ​ ​ ​ ​ចង់​យល់​ទំនុក
​ ​ ​ ​ សួរ​ម៉ែ​ទើប​ដឹង ។
៧-​​អាឡោះ​ចុងដៃ​ ​ ​ វាន់​ក​ហើយ​ស្រី​ ​ ​ ​ម៉ែ​អូន​គាត់​ប្ដឹង
ថា​បង​ល្បួង​អូន​ ​ ​លួចលាក់​ដំណឹង​ ​ ​ ​មាន​ផ្ទៃ​ទើប​ដឹង
​ ​ ​ ​ ចោទ​បង​រំលោភ ។
៨-​​ឈប់​អាឡោះ​ចុងដៃ​ ​ ​យុវជន​យុវតី​ ​ ​ ​ដឹង​ហើយ​កុំ​ភព
កុំ​ត្រាប់​រៀង​ខ្ញុំ​ ​ ​ ​ចៀស​កុំ​ប្រស​ព​ ​ ​ ​កុំ​គប្បី​ត្រាប់

​ ​ ​ ​ រឿង​យ៉ាប់​នេះ​ឡើយ ។​

ឃុ​ត ណា​រិ​ន​កាន់​បូ ២៣ ឧសភា ២០១០ ភ្នំពេញ ១២​:​១៣ រសៀល

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ