ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យក្ស​ដឹក​ចំនៀរ​បង្កប់​ឈើ​អារ​ច្រើន​ម៉ែត្រគូប​ត្រូវ​បាន​បង្ក្រាប

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​ច្បាប់​កាន់តែ​តឹង​នោះ ក្រុម​ឈ្មួញ​ខិលខូច​តែងតែមាន​ល្បិច​កាន់តែ​ខ្ពស់ ដោយ​បាន​រកស៊ី​ដឹកឈើ​ប្រណីត និង​ឈើ​អារ​បង្កប់​ក្រោម​រូបភាព​ផ្សេង​ៗ​តាម​រថ​យ្ត​តូច​ធំ ដែល​កម្រ​នឹង​មាន​អ្នកដឹង​។ ជាក់ស្តែង​មាន​រថយន្ត​វេ​ង​ទ្រុង​វែង​ប្រភេទ​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​១​គ្រឿង ពាក់​ស្លាក​លេខ រតនៈគិរី…

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​ច្បាប់​កាន់តែ​តឹង​នោះ ក្រុម​ឈ្មួញ​ខិលខូច​តែងតែមាន​ល្បិច​កាន់តែ​ខ្ពស់
ដោយ​បាន​រកស៊ី​ដឹកឈើ​ប្រណីត និង​ឈើ​អារ​បង្កប់​ក្រោម​រូបភាព​ផ្សេង​ៗ​តាម​រថ​យ្ត​តូច​ធំ ដែល​កម្រ​នឹង​មាន​អ្នកដឹង​។ ជាក់ស្តែង​មាន​រថយន្ត​វេ​ង​ទ្រុង​វែង​ប្រភេទ​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​១​គ្រឿង ពាក់​ស្លាក​លេខ រតនៈគិរី 3A-0095 មក​ឈប់​ចត​នៅ​ត្រង់​ចំណុច​ផ្លូវ​ចូល​ច្រក​ទន្លេ​ចាម ក្នុងភូមិ​ខ្ជាយ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ នា​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ២០១៨ ដឹក​ចំនៀរ​បង្កប់​ឈើ​អារ​ជា​ច្រើន​ម៉ែត្រ គូប​ត្រូវ​បាន​បង្ក្រាប​។ លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​គ​របាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ខាងលើ​កម្លាំង​អធិការដ្ឋាន​គ​របាល​ស្រុក​មេមត់ ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក ឡេ​ង ពៅ នាយ​រង​ផ្នែក​សន្តិសុខ​សហការ​ជាមួយ​កម្លាំង​បរិស្ថាន នគរបាល​សេដ្ឋកិច្ច សង្កាត់​រដ្ឋបាល​ព្រៃឈើ​មេមត់ និង​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ឃាត់​រថយន្ត​១​គ្រឿង នេះ ដឹក​ចំនៀរ​ឈើ​បង្កប់​ឈើ​អារ​។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រថយន្ត​ធុន​យក្ស​នេះ អាច​មាន​ប្រភព​ចេញ​មក​ពី​ខេត្តមណ្ឌលគិរី ដោយ​ឆ្លងកាត់​ស្រុក​ស្នួល ខេត្តក្រចេះ មាន​ដឹក​ចំនៀរ​ឡើង​ពេញ​ប្រៀប​តែ​ម្តង​។ ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ចំណុច​ឃុំ​ជាំ​ក្រវៀន មាន​កម្លាំង​បរិស្ថាន​រួម​នឹង​ស្ថាប័ន​ផ្សេង​ៗ​ទៀត បាន​ឃាត់​រថយន្ត នោះ​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ដែល​មិន​ទាន់​បត់​ក្បាល​ចូល​ទៅ​ច្រក​ទន្លេ​ចាម​នោះ​ទេ​។ ការ​ដឹក​ចំនៀរ​មិន​ល្មើសច្បាប់ ហើយ​ក៏​មិនបាច់​សុំ​ច្បាប់​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃឈើ​(PC) ដោយ​សម្អាង​តែ​មិន​មាន​ដឹកឈើ
ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​រថយន្ត​១​គ្រឿង​នេះ នៅ​ពេល​ដែល​មាន​បញ្ជា​ពី​លោកនាយ​ខណ្ឌ និង​លោក​ព្រះរាជ​អា
ជ្ញា​អម​សាលាដំបូង​ខេត្ត ត្រូវ​បាន​ឃាត់​ចាត់ការ​តាម​ច្បាប់​។

ជាមួយ​នោះ​អ្នកបើកបរ​រថយន្ត​វិញ​បាន​រត់គេចខ្លួន​បាត់ ក្នុង​ពេល​ដែល​អូស​រថយន្ត​នេះ ដោយ​មាន​កិច្ចសហការ​ជាមួយនឹង​អាវុធហត្ថ​ស្រុក​មេមត់មក​ដាក់​នៅ​ឃ្លាំង​ទន្លេ​បិទ លុះ​ពេល​ដែល​ជួល​កម្មករ​ជា​ច្រើន​នាក់​មក​លើ​ចំនៀរ​ចេញ ស្រាប់តែ​ប្រទះឃើញ​មាន​ឈើ​អារ​បង្កប់​នៅ​ផ្នែក​កណ្តាល​ជា​ច្រើន​ម៉ែត្រគូប​។ សូម​បញ្ជាក់​ថា នៅ​រាល់​ថ្ងៃនេះ​សង្កេត​ឃើញ​មាន​ក្រុម​ឈ្មួញ​មួយ​ចំនួន បាន​ប្រើប្រាស់​រថយន្ត​ប្រ​ភេទ​សាំង​យ៉ុ​ង​ដឹកឈើ​ប្រណីត​ចេញពី​ភូមិសាស្ត្រ​ស្រុក​ស្នួល ខេត្តក្រចេះ ចូល​មក​ស្រុក​មេមត់ ចេញ​តាមច្រក​ចាន់​មូល ស្ទើរតែ​រាល់ថ្ងៃ​ចេញ​ទៅ​ប្រទេស​វៀតណាម ហើយ​ឈ្មួញ​ទាំងនោះ​ត្រូវ​បាន​គេ​ស្គាល់​មុខដដែល​ៗ​ដូច​ពាក់អាវ​មិន​ដែល​ឃើញ​ដោះ​៕

https://youtu.be/y0Z7MqgxJNg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ