ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃនេះ​កើតឡើង​៧​លើក ស្លា.ប់​៣​នាក់​រង​របួសធ្ងន់​ស្រាល​៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ កើតឡើង​៧​លើក​(​យប់​៦​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​ប្រុស​៣​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ កើតឡើង​៧​លើក​(​យប់​៦​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​ប្រុស​៣​នាក់ របួសស្រាល​ប្រុស​២​នាក់​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៤​លើក ស្លាប់​២​នាក់​,​មិន​ប្រកាន់​ស្តាំ​២​លើក​, បត់​គ្រោះថ្នាក់​១​លើក​ស្លាប់​១​នាក់​។ សរុប​ស្លាប់​៣​នាក់ ជិះ​ម៉ូតូ​២​នាក់​(​មិន​ពាក់មួក​ម្នាក់​) រថយន្ត​តូច​ម្នាក់​។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​រថយន្ត​តូច​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច និង​រថយន្ត​តូច​១​លើក​,​រថយន្ត​តូច​ក្រឡាប់​២​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​ក្រឡាប់​១​លើក​។

បណ្តាល​ឲ្យ​ខូចខាត​យាន​១២​គ្រឿង ក្នុង​នោះ​មាន​៖ ម៉ូតូ​៣​គ្រឿង​,​រថយន្ត​តូច​៧​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​។ យានយន្ត​បង្កហេតុ​៖ ម៉ូតូ​២​លើក​,​រថយន្ត​តូច​៤​លើក​,​រថយន្ត​ធំ​១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​២​លើក​,​ផ្លូវ​ខេត្ត​៤​លើក​,​ផ្លូវលំ​១​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ភ្នំពេញ​៣​លើក ស្លាប់​២​នាក់ របួស​២​នាក់ និង​ខេត្តកំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​២០៧៨​គ្រឿង (​ម៉ូតូ​៥៨%) មធ្យោបាយ​ល្មើស​៤៣៤​គ្រឿង​(​ម៉ូតូ​៦៦%) អប់រំ​១៧៩​គ្រឿង​(​ម៉ូតូ​៤១%) មធ្យោបាយ​ពិន័យ​២៥៥​គ្រឿង​(៩៣%)​។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​២០​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១៤៦១​គ្រឿង អប់រំ​គ្មាន ពិន័យ​សរុប​១៩៣​គ្រឿង (​មួក​១៥០​គ្រឿង​,​កញ្ចក់​៣៥​គ្រឿង​,​ស្រវឹង​៣​គ្រឿង​,​ផ្សេង​ៗ៥​គ្រឿង​)​។ ដោយឡែក​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​១៣​គោលដៅ​ឃាត់​យានយន្ត​សរុប​៦៧១​គ្រឿង ម៉ូតូ​៦៧១​គ្រឿង ពិន័យ​រួច​៦៧១​គ្រឿង មិន​ទាន់​ពិន័យ​គ្មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ