ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស្លាក​លេខ​(​ខម​)១​គ្រឿង បុក​ម៉ូតូ​ហើយ​ជ្រុល​ចង្កូត​បុក​ចូល​ផ្ទះ​លក់​បាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក Masda មួយ​គ្រឿង​បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ ជ្រុល​ទៅ​បុក​ចូល​រោង​លក់​បាយ​កល់​ជាប់​ទៅ​មុខ​លែង​រួច​។ នៅ​ក្នុង​គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​បុរស ជា​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួស​ប្រអប់ជើង​ធ្ងន់ធ្ងរ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​កាលពី…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក Masda មួយ​គ្រឿង​បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ ជ្រុល​ទៅ​បុក​ចូល​រោង​លក់​បាយ​កល់​ជាប់​ទៅ​មុខ​លែង​រួច​។ នៅ​ក្នុង​គ្រោះថ្នាក់​នេះ​បណ្តាល​ឲ្យ​បុរស ជា​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួស​ប្រអប់ជើង​ធ្ងន់ធ្ងរ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​កាលពី ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​បេតុង ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ អ្នក​រង​របួស​មិន​ត្រូវ​ស្គាល់ឈ្មោះ​ឡើយ ត្រូវ​បាន​បងប្អូន​ដឹក​តាម​រថយន្ត​ផ្ទាល់ខ្លួន​ទៅ​មន្ទីរពេទ្យ​។ ចំណែក រថយន្ត​បង្ក​ម៉ាក​Masda ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 02.2-9441 បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់ អត្តសញ្ញាណ​ឡើយ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ឃើញ​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ តែ​ម្នាក់ឯង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក Masda ពណ៌​ត្រេ​អ៊ី​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ បើកបរ​មក​ពី​ទិស​ខាងត្បូង ក្នុង​ល្បឿន​លឿន មក​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទេច​ទៅ​ម្ខាង​ផ្លូវ ហើយ​រថយន្ត​ក៏​បាន​រេ​ចង្កូត ជ្រុល​ទៅ​បុក​ចូល​រោង​លក់​បាយ​ពេញទំហឹង ហើយ​ជាប់​ទៅ​មុខ​លែង​រួច​។ នៅ​ក្នុង​គ្រោះថ្នាក់​នោះ​បណ្តាល​ឲ្យ អ្នក​បើក​ម៉ូតូ​បាន​រង​របួស​ជើង​ខាងឆ្វេង​បែកចេញ​ខួរឆ្អឹង​ជាប់​ម៉ូតូ​រង​របួសធ្ងន់​។

ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​មិន​មាន​រង​របួស​ឡើយ​។ នេះ​ចាត់ទុកជា​សំណាង ដែល​រោង​លក់​បាយ ថ្ងៃ​នោះ​ពុំ​មាន​មនុស្ស​អង្គុយ ព្រោះ​ម្ចាស់​បាន​លក់​បាយ​អស់​រៀបចំ​អីវ៉ាន់​ទុក​អស់ ស្រាប់តែ​រថយន្ត​បុក​ចូល​តែ​ម្តង ។ ភ្លាម​ៗ​នោះ​អ្នក​រង​របួស​ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។ ដោយឡែក​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​៕


https://www.youtube.com/watch?v=MxSNbMzbaMQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ