ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ចម្រុះចុះត្រួត​ពិនិត្យ​យានយន្ដ​កែ​ច្នៃ​ខុស​លក្ខណៈបច្ចេកទេស

7 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ដ បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ក្រឡាញ់ រួម​នឹង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ បាន​ចុះ​អនុវត្ដ​ត្រួតពិនិត្យ​យានយន្ដ​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​សាស្ដ្រ​ស្រុក​ក្រឡាញ់ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែឧសភា…

ខេត្តសៀមរាប ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ដ បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ក្រឡាញ់ រួម​នឹង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ បាន​ចុះ​អនុវត្ដ​ត្រួតពិនិត្យ​យានយន្ដ​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​សាស្ដ្រ​ស្រុក​ក្រឡាញ់ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ។

  តាម​ប្រភព​ពី​មន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ដ បានឱ្យ​ថា ដោយ​មានការ​ចូលរួម​សហការ​ពី​រដ្ឋបាល​ស្រុក​ក្រឡាញ់ រួម​នឹង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ទើប​ក្រុមការងារ​ចម្រុះ​បាន​ចុះ​អនុវត្ដ​ត្រួតពិនិត្យ​យានយន្ដ​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​សាស្ដ្រ​ស្រុក​ក្រឡាញ់​។

ប្រភព​បាន​បន្ត​ថា ជាក់ស្តែង ក្រុមការងារ​ចម្រុះ​បាន​ទទួលលទ្ធផល​ត្រួតពិនិត្យ​យានយន្ដ​សរុប​បាន​ចំនួន​២៤​គ្រឿង ​ក្នុងនោះ​យានយន្ដ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេសមានចំនួន​​​១២គ្រឿង​ ​និង​យានយន្ដ​ខុស​លក្ខណៈ​បច្ចេកទេស ​មាន​ចំនួន​​១២គ្រឿង​៕

 

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ