ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីអភ័ព្វ ប្តីស្លា.ប់ ចិញ្ចឹមម្តាយជរា ចៅៗ និងកូនស្រីពិការទាំង​៣

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ វាលវដ្តសង្សារ​នេះ​មិន​ថា​មនុស្ស​ឬ​សត្វ​នោះ​ឡើយ កើតមក​ហើយ​តែងតែ​មាន​សុខ​និង​ទុក្ខ ជួបជុំ និរាស​ព្រាត់ប្រាស​ចៀស​មិន​ផុត​ឡើយ ។ ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះរុន ផុ​ន អាយុ​៦២​ឆ្នាំ…

ខេត្តកំពង់ធំ ៖ វាលវដ្តសង្សារ​នេះ​មិន​ថា​មនុស្ស​ឬ​សត្វ​នោះ​ឡើយ កើតមក​ហើយ​តែងតែ​មាន​សុខ​និង​ទុក្ខ ជួបជុំ និរាស​ព្រាត់ប្រាស​ចៀស​មិន​ផុត​ឡើយ ។ ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះរុន ផុ​ន អាយុ​៦២​ឆ្នាំ រស់នៅ​ជា​ស្ត្រី​អភ័ព្វដោយសារ​ប្តី​ស្លាប់​ចោល​ជាង​២០​ឆ្នាំ​មក​ហើយនៅ​ភូមិ​ពាម​គ្រែង ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ ។

គាត់​បាន​លើកដៃ​សំពះ​រៀបរាប់​អំពី​ខ្សែជីវិតរបស់​គាត់​ប្រាប់​ដល់​ភ្នាក់ងារ​កោះសន្តិភាព ក៏​ដូច​ជា​សប្បុ​រស​ជន​ក្នុង​និង​ក្រៅប្រទេស​ទាំង​ទឹកភ្នែក​ថា គាត់​បាន​រៀប​ការ​ជាមួយនឹង​ស្វាមី​ឈ្មោះ ហ៊ឹ​ម សុខ ដែល​នៅ​ក្នុង​អាពាហ៍ពិពាហ៍​នេះ គាត់​ទទួល​បាន​ចំណងដៃ​កូនប្រុស​ស្រី​ចំនួន​៩​នាក់ គឺ​ស្រី​៧​នាក់​និង​ប្រុស​២​នាក់ ។ លុះ​មក​ដល់​ឆ្នាំ​១៩៨៤ ប្តី​គាត់​ក៏​ទទួលមរណភាព​ទៅ ដោយ​ទុក​ឱ្យ​គាត់​រស់នៅ​ជាមួយ​កូន​ៗ​ទាំង​៩​នាក់ និង​ម្តាយ​ជរា​ឈ្មោះ អៃ មឿ​ន ដែល​បច្ចុប្បន្ន​អាយុ​៨២​ឆ្នាំ​ហើយ ។ អ្នកស្រី រុន ផុ​ន រៀបរាប់​ទៀត​ថា កូនប្រុស​ស្រី​គាត់​បាន​រៀប​ការ​អស់​៧​នាក់​ហើយ នៅ​សល់កូនស្រី​២​នាក់​មិន​ទាន់​រៀប​ការ ប៉ុន្តែ​ក្នុង​ចំណោមកូនស្រី​ទាំង​៧​នាក់​របស់​​គាត់ គឺ​មាន​៤​នាក់​ធ្លាក់ខ្លួន​មាន​ជំងឺ​ទន់ដៃទន់ជើង​មើល​មិនជា ដើរ​លែង​រួច​បាន​តែ​កិល​ឬ​ជិះរទេះ​រុញ​ទាំង​លំបាក ។ ពេល​កូន​ៗ​មាន​ជំងឺ​ដើរ​លែង​រួច​មិន​បាន​ប៉ុន្មាន​ផង ក៏​ត្រូវ​ប្តី​របស់​ពួក​គេ​លែងលះ​អស់​ចំនួន​៣​នាក់​ទៀត ដោយ​បន្សល់​ទុក​កូន​ៗ​ឲ្យ​រស់នៅ​ជាមួយ​គាត់​ដែល​ជា​បន្ទុក​ធ្ងន់ធ្ងរ​ថែម​មួយ​កម្រិត​ទៀត ។

គាត់​បន្ត​ថា កូនស្រី​គាត់​ទាំង​៤​នាក់​នេះ​មិនមែនពិការ​តាំងពី​កំណើត​មក​ទេ គឺ​ពួក​នាង​មាន​ជំងឺ​ខណៈ​មាន​អាយុ​ចាប់ពី​២៥​ឆ្នាំ​ឡើង​ទៅ ។ កូនស្រី​ពិការ​ទាំង​៤​នាក់​មាន ៖ ១-​ឈ្មោះ សុខ មុំ អាយុ​៤១​ឆ្នាំ រៀប​ការ​រួច​មានកូន​ស្រី​ម្នាក់ ត្រូវ​ប្តី​លែងលះ តែ​បាន​ស្លាប់​ប្រហែល​មួយ​ឆ្នាំ​ហើយ ២-​ឈ្មោះ សុខ រ៉ូ អាយុ​៣៩​ឆ្នាំ រៀប​ការ​រួច​មានកូន​២​នាក់​(​ប្រុស​ម្នាក់​ស្រី​ម្នាក់​) ៣-​ឈ្មោះ សុខ ភឿន អាយុ​៣១​ឆ្នាំ រៀប​ការ​រួច មានកូន​ប្រុស​ម្នាក់ និង
៤-​ឈ្មោះ សុខ លី​ដា អាយុ​២៧​ឆ្នាំ មិន​ទាន់​រៀប​ការ​ទេ ។ ចំពោះ​កូន​ពិការ​ទាំង​៤​នាក់​គឺ​បច្ចុប្បន្ន​ស្លាប់​ម្នាក់ នៅ​សល់​៣​នាក់ និង​ម្តាយ​ចាស់ជរា ព្រមទាំង​ចៅ​ៗ ។ ដោយសារ​តែ​ការ​មើលថែ​ជំងឺ​កូន​ៗ​ពិការ ម្តាយ​ចាស់​ជរា និង​ចៅ​ៗ ដីស្រែ គោក្របី​ក៏​ត្រូវ​បាន​លក់​អស់​ដើម្បី​យក​ប្រាក់​មក​មើលជំងឺ​កូន​ៗតែ​មើល​មិនជា​ទាល់តែ​សោះ ហើយ​ចុង​ក្រោយ​ប្រាក់​ក៏​អស់ និង​ជំពាក់​បំនុល​គេ​ទៀត ។ ពេល​នេះ រូប​គាត់​មាន​តែ​ម្រាមដៃ​១០​ប៉ុណ្ណោះ​ លើក​ប្រណម្យ​សូម​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស មេត្តា​ជួយ​ឧបត្ថម្ភ​ជា​ថវិកា សម្ភារ​ដល់​ក្រុម​គ្រួ
សារ​គាត់​ផង ដើម្បី​ឲ្យ​គាត់​បាន​រស់នៅ​ចិញ្ចឹម​កូន​ៗអភ័ព្វ ម្តាយ​ជរា និង​ចៅ​ៗ បន្ត​ទៀត ព្រោះ​ពេល​នេះ​គាត់​អស់​លទ្ធភាព​ហើយ ។

លោក សេង សា​រុំ អនុប្រធាន​ភូមិ​ពាម​គ្រែង ថ្លែង​ថា ជំនួយ​ឧបត្ថម្ភ​តាម​រយៈ​ភូមិ ឃុំគឺ​យូរ​ៗ​បាន​អង្ករ​២០​ទៅ​៣០​គីឡូក្រាម​ជួយ​គាត់ប៉ុណ្ណោះ ហើយ​ខាង​ឃុំ​ក៏​គ្មាន​លទ្ធភាព​ជួយ​ដែរ ។ ចំណែក​លោក ប៉ោ ញ៉​ច អាយុ​៥៨ ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ជិត​គ្នា​និយាយ​ថា រាល់​ថ្ងៃនេះ​ក្រុម​គ្រួសារ​ខាងលើ កុំ​ថា​ឡើយ​បាន​ហូប​ចុក​ឆ្ងាញ់​នឹង​គេ​នោះ ឲ្យ​តែ​បាន​បាយ​ហូប​ជាមួយ​សៀង ឬ​ក៏​ទឹក​ស៊ី​អុ​ី​វ​ទឹក ត្រី​នោះ គឺ​ពិសេស​សម្រាប់​ពួក​គាត់​ណាស់​ទៅ​ហើយ ។ សព្វថ្ងៃ​រក​អ្វី​ហូប​ចុក​សឹង​ពុំ​បាន ពេល​ខ្លះ​ដាំ​បបរ​នាំ​គ្នា​ហុត​ទៅ ។ អ្នក​ភូមិ​ឃើញ​ពិបាក​ភ្នែក​មើល​ពេក​អាណិត​ចេះ​តែ​នាំ​គ្នា​ហុច​ចំណី​ឲ្យ​បន្តិចបន្តួច​ទៅ តែ​ក៏​មិន​គ្រប់គ្រាន់​ដែរ ។ គាត់​សង្ឃឹមថា ជន​រួម​ឈាម​ដែល​មានចិត្ត​សប្បុរស បើ​បាន​ជ្រាប​រឿង​នេះ​ពិតជា​នឹង​ជួយ​សង្គ្រោះ​មិន​ខាន​ឡើយ ៕


អត្ថបទសរសេរ ដោយ