ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ទី​១​មិន​រាង​ដល់​លើក​ទី​២​​ទើប​ដឹង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ​ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ ( ឆ្នោត​យួន ) មួយ​កន្លែង​នៅ​វេលា​ម៉ោង​១៥…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ​ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ ( ឆ្នោត​យួន ) មួយ​កន្លែង​នៅ​វេលា​ម៉ោង​១៥ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ចំណុច​ផ្សារ​ក្រមួន ក្នុងភូមិ​ត្នោត​ជ្រុំ​៦ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

មនុស្ស​៣​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ​ទី​១- ញឹ​ម កុសល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ , ទី​២- ឈ្មោះ មួយ ហៀ​ង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ (​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ) , និង​ទី​៣- ឈ្មោះ ណ​យ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ត្រូវជា​កូន ក្នុង​ការ​ចុះ​បង្ក្រាប​កម្លាំង​អាជ្ញាធរ​ចម្រុះ​ដកហូត​បាន លុយ​ដុល្លារ​៣៧៥​ដុល្លារ , លុយ​ខ្មែរ​៥​លាន​៧​ម៉ឺន​រៀល , តុ​១ ,​កៅអី​២ រួម​ជាមួយ​សន្លឹក​ឆ្នោត​វៀតណាម​ដែល​កត់​រួច​ជា​ច្រើន​ទៀត​ផង​ដែរ ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ​អភិបាលរង​ខណ្ឌមានជ័យ​ដែល​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ថា ទីតាំង​កត់​ឆ្នោត​ខាងលើ​នេះ​មានការ​កត់ បើកចំហរ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​បំផុត​នៅ​សំយាប​មុខ​ផ្ទះ​រួច​មក កម្លាំង​អាជ្ញាធរ​ដោយ​មាន​បញ្ជា​ពី​លោក​ពេជ្រ កែវ​មុនី​អភិបាល​ខណ្ឌ និង​មានការ​ឯកភាព​ពី​តំណាង​អយ្យការ​បាន​ចុះ​មក​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង ។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ទំពុន​ទី​២ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ជា​អ្នក​កត់​ឆ្នោត​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ខាងលើ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​បន្ត​នីតិ​ច្បាប់​ម្តង​រួច​មក​ហើយ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ការ​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់ ។ ដែល​កាលនោះ​កម្លាំង​អាជ្ញាធរ​ដកហូត​លុយ​បាន​ជិត​៧​ម៉ឺន​ដុល្លារ ។

គួរ​រំលឹក​ថា ក្រោយមក​សមត្ថកិច្ច​ឃាត់​ទាំង​៣​នាក់​ឪពុក​ម្តាយ និង​កូន​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ដោះ​លែង​កូន​ឱ្យ​ត្រឡប់​ទៅ​វិញ ព្រោះ​យុវជន​នេះ​គ្រាន់តែ​មក​យក​សោ​ផ្ទះ​ពី​ឪពុក​ម្តាយ​ប៉ុណ្ណោះ មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​នោះ​ទេ ចំណែក​២​នាក់​ប្តី​ប្រពន្ធ​វិញ​ត្រូវ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ