ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្ត​ផ្ទាំង​សូ​ឡា​ឆេះ​ខ្ទេច​ផ្ទះ​មួយ​ខ្នង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ហេតុការណ៍​អគ្គី​ភ័យ​បាន​ឆេះ​ផ្ទះ​មួយ​ខ្នង​កាលពី​វេ​លា​​ម៉ោង​៤​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​អូរ​រំដេង ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ។ ម្ចាស់ផ្ទះ​កើតហេតុ​ឈ្មោះ…

ខេត្តកំពង់ធំ ៖ ហេតុការណ៍​អគ្គី​ភ័យ​បាន​ឆេះ​ផ្ទះ​មួយ​ខ្នង​កាលពី​វេ​លា​​ម៉ោង​៤​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​អូរ​រំដេង ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ។

ម្ចាស់ផ្ទះ​កើតហេតុ​ឈ្មោះ ហ៊ឹ​ម ពិន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​អគ្គី​ភ័យ​ឆេះ​ផ្ទះ​១​ខ្នង​មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី រនាប​ក្តារ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ផ្ទាំង​សូ​ឡា និង​​​បាន​បណ្តាល​ឱ្យ​សម្ភារ​មួយ​ចំនួន​ក្នុងផ្ទះ​រង​ការ​ខូចខាត​ដូច​ជា អង្ករ​ចំនួន​៣​បេ​ស្មើ​១៥០​គីឡូក្រាម​, គ្រែ​ឈើ​ចំនួន​២, ទូ​ឈើ​ចំនួន​១, ពូក​ចំនួន​២, សៀវភៅ​គ្រួសារ សំបុត្រ​កំណើត​ចំនួន​២ និង​ឯកសារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​, ប្រាក់​ចំនួន​៣០០០០០​រៀល​, ខ្សែ​ក​មាស​២.៥​ជី​, ទូរទស្សន៍​ចំនួន​១​គ្រឿង​, វិទ្យុ​ចំនួន​២​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា ក្នុង​ហេតុការណ៍​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ខាងលើ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ