ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ិច​ស៊ិក​បន្តឹង​សំឡេង​តបត​លោក​ត្រាំ​

7 ឆ្នាំ មុន

ប្រទេស​ម៉ិច​ស៊ិ​ក ៖ ប្រធានាធិបតី​ម៉ិ​ច​ស៊ិ​ក​លោក ENRIQUE PENA NIETO បាន​ប្រឆាំង យ៉ាង​ម៉ឺ​ង​ម៉ាត់ ចំពោះ​សេចក្ដីថ្លែងការណ៍​ថ្មី​ៗ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ដែល​ថា…

ប្រទេស​ម៉ិច​ស៊ិ​ក ៖ ប្រធានាធិបតី​ម៉ិ​ច​ស៊ិ​ក​លោក ENRIQUE PENA NIETO បាន​ប្រឆាំង
យ៉ាង​ម៉ឺ​ង​ម៉ាត់ ចំពោះ​សេចក្ដីថ្លែងការណ៍​ថ្មី​ៗ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ដែល​ថា ម៉ិច​ស៊ិ​ក​ត្រូវ​តែ​ជា​អ្នក​ចេញ​ប្រាក់​ថ្លៃ​កសាង ជញ្ជាំង​ព្រំដែន​ថ្មី​នៅ​តាម​ព្រំដែន ខណៈ​ប្រទេស​ទាំង​២​កំពុង​ចរចា​គ្នា ខាង​ពាណិជ្ជកម្ម​យ៉ាង​តឹងតែង ។

ក្នុង​មី​ទ្ទីង​មួយ​នៅ​រដ្ឋ​តេន​នេ​ស៊ី លោក​ត្រាំ​ថ្លែងនា​យប់​ថ្ងៃ​ទី​២៩​ឧសភា​ថា ទោះបី​យ៉ាង​ណា ជញ្ជាំងព្រំដែន​នឹង​ត្រូវ​កសាង ហើយ​ទីបំផុតម៉ិច​ស៊ិ​ក ​គឺជា​អ្នក​ចេញ​ប្រាក់​សម្រាប់​ជញ្ជាំង​នេះ ។

ប្រធានាធិបតី​ម៉ិច​ស៊ិ​ក តាម TWITTER​បាន​ផ្ញើសារ​តបត​វិញ​ចំពោះ​សម​ភាគី​អា​មេ​រិ​ក ក្នុង​ភាសាម៉ឺ​ង​ម៉ាត់ ខុស​ពី​ទម្លាប់​ជា​ភាសា​អង់គ្លេស​និង​អេ​ស្ប៉ាញ៉ុ​ល ។ លោក​ថា ​ទេ​ម៉ិច​ស៊ិ​កដាច់ខាត​នឹង​ពុំ​ចេញ​ប្រាក់​សម្រាប់​ការ​កសាង​ជញ្ជាំង​ព្រំដែន​ឡើយ ។ ព្រំដែន​រវាង​ម៉ិច​ស៊ិ​ក និង​អា​មេ​រិ​ក​លាតសន្ធឹង ប្រវែង​ជាង​៣១០០​គីឡូម៉ែត្រ​ក្នុង​នោះ​ប្រវែង​១០០០​គីឡូម៉ែត្រ​មាន​ជញ្ជាំង​រួច​ហើយ ។

ការ​លើក​ឡើង​របស់​លោក​ត្រាំ​នេះ​អាច​បំផ្លាញ ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ទាំង​២ ក្នុង​ការ​ចរចា​ឡើង​វិញ​ដែល​កំពុង​ធ្វើ ចាប់តាំងពី​ជិត​២​ខែ​មក​ហើយ ស្ដី​ពី​សន្ធិសញ្ញា​ផ្លាស់​ប្ដូរ​សេរី​អា​មេ​រិ​ក​ខាងជើង ហៅ​កាត់​ថា ALENA​ដែល​មាន​ជា​ធរមាន​ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក ដោយ​កា​ណា​ដា​ស្ថិត​ក្នុង​សន្ធិសញ្ញា​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ