ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​បែប​ណា​ជា​ធម៌​គួរ​វៀរ និង​គួរ​ឱ្យ​កើត​មាន ?

5 ឆ្នាំ មុន

អ្នកប្រាជ្ញ​មាន​និទស្សន៍​ថា ធម៌​ដែល​គួរ​ដឹង​គួរ​ឃើញ​នោះ​មាន​ច្រើន​យ៉ាង តែ​រួបរួម​ដោយ​ខ្លី​មាន​ត្រឹម​២​យ៉ាង​គឺ ធម៌​ដែល​គួរ​លះ​វៀរ​១ និង​ធម៌​ដែល​គួរ​ធ្វើ​ឱ្យ​កើត​មាន​១ ។ ធម៌​ដែល​គួរ​លះ​វៀរ​នោះ​គឺ​ទុច្ចរិត សេចក្តី​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ វាចា ចិត្ត…

អ្នកប្រាជ្ញ​មាន​និទស្សន៍​ថា ធម៌​ដែល​គួរ​ដឹង​គួរ​ឃើញ​នោះ​មាន​ច្រើន​យ៉ាង តែ​រួបរួម​ដោយ​ខ្លី​មាន​ត្រឹម​២​យ៉ាង​គឺ ធម៌​ដែល​គួរ​លះ​វៀរ​១ និង​ធម៌​ដែល​គួរ​ធ្វើ​ឱ្យ​កើត​មាន​១ ។

ធម៌​ដែល​គួរ​លះ​វៀរ​នោះ​គឺ​ទុច្ចរិត សេចក្តី​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ វាចា ចិត្ត ។ ទុច្ចរិត​នេះ គួរ​ដឹង គួរ​ឃើញ​ថា​ជា​អកុសលធម៌​មានទុក្ខ​ទោស ដល់​អ្នក​ប្រព្រឹត្ត​ដោយ​ចៀស​មិន​រួច អ្នកប្រាជ្ញ​មិន​សរសើរ​ឡើយ ។ បើ​អ្នក​ណា​ប្រព្រឹត្ត​ឱ្យ​ច្រើន​ហើយ ក៏​បណ្តាល​ឱ្យ​ផល​ដែល​មិនជា​ប្រយោជន៍ និង​សេចក្តីសុខ​ដល់​អ្នក​នោះ​អស់​កាល​យូរអង្វែង ។

លុះ​ដឹង​ឃើញ​ផល​ងងឹត​យ៉ាងនេះ​ហើយ បុគ្គល​គួរ​លះ​វៀរ​ចេញ​ឱ្យ​អស់ពី​ខន្ធ​សន្តាន ។ មួយទៀត ធម៌​ដែល​គួរ​ធ្វើ​ឱ្យ​កើត​មាន​នោះ គឺ​សុចរិត សេចក្តី​ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្ត ។ សុចរិត​នេះ​គួរ​ដឹង គួរ​ឃើញ​ថា​ជា​កុសលធម៌​មិន​មានទុក្ខ​ទោស​ដល់​អ្នក​ប្រតិបត្តិ អ្នកប្រាជ្ញ​ទាំងឡាយ​រមែង​សរសើរ​មិន​ដាច់ ។

បើ​អ្នក​ណា​ប្រព្រឹត្ត​ឱ្យ​បរិបូរណ៍​ហើយ ក៏​នឹង​ឱ្យ​កើត​ប្រយោជន៍ និង​សេចក្តីសុខ​ដល់​អ្នក​នោះ​អស់​កាល​ដ៏​យូរ ។
លុះ​បុគ្គល​ដឹង​ឃើញ​លក្ខណៈ​ល្អ​យ៉ាងនេះ​ហើយ​គួរ​ធ្វើ​ឱ្យ​កើត​មាន​ឡើងជា​និច្ច​ក្នុង​អារម្មណ៍​ចុះ ។