រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ កើតឡើង៩លើក(យប់៥លើក) ស្លាប់៧នាក់(ស្រី២នាក់) របួសធ្ងន់ប្រុស៤នាក់ របួសស្រាលប្រុសម្នាក់ ។
មូលហេតុគ្រោះថ្នាក់ បើកបរលឿសល្បឿន៦លើក ស្លាប់៥នាក់, មិនប្រកាន់ស្តាំ២លើក ស្លាប់២នាក់, ងងុយដេក១លើក ។ សរុបស្លាប់៧នាក់ ម៉ូតូ៥នាក់(មិនពាក់មួក២នាក់) ថ្មើរជើង២នាក់ ។ គ្រោះថ្នាក់ប៉ះទង្គិច ម៉ូតូនឹងម៉ូតូ១លើក ស្លាប់ម្នាក់, ម៉ូតូ និងរថយន្តតូច២លើក ស្លាប់២នាក់, ម៉ូតូ និងរថយន្តធំ២លើក ស្លាប់២នាក់, ម៉ូតូ និងគោយន្ត១លើក, រថយន្តតូច និងរថយន្តតូច២លើក, រថយន្តធំនិងថ្មើរជើង១លើកស្លាប់២នាក់ ។ បណ្តាលឲ្យខូចខាតយាន១៥គ្រឿងក្នុងនោះមាន ម៉ូតូ៧គ្រឿង, រថយន្តតូច៤គ្រឿង, រថយន្តធំ៤គ្រឿង, ថ្មើរជើង២នាក់ ។ យានយន្តបង្កហេតុ ម៉ូតូ៣លើក, រថយន្តតូច៣លើក, រថយន្តធំ៣លើក ។
លទ្ធផលត្រួតពិនិត្យថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ មធ្យោបាយចូលគោលដៅ៤៨៩១គ្រឿង (ម៉ូតូ៥៤%) មធ្យោបាយល្មើស៦២២គ្រឿង(ម៉ូតូ៦៩%), អប់រំ២៧៦គ្រឿង(ម៉ូតូ៤៤%), មធ្យោបាយពិន័យ៣៤៦គ្រឿង(៩៣%) ។ លទ្ធផលត្រួតពិនិត្យមួក និងកញ្ចក់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចុះអនុវត្តចំនួន៣០គោលដៅ ម៉ូតូចូលគោលដៅ១៩០២គ្រឿង អប់រំ១០៣គ្រឿង ពិន័យសរុប២២២គ្រឿង (មួក១៥៥គ្រឿង,កញ្ចក់៦០គ្រឿង,ស្រវឹង០គ្រឿង,ផ្សេងៗ៧គ្រឿង ។ ដោយឡែករាជធានីភ្នំពេញបានចុះអនុវត្ត១៣គោលដៅឃាត់យានយន្តសរុប៦៥៥គ្រឿង ម៉ូតូ៦៥៥គ្រឿង ពិន័យរួច៦៥៥គ្រឿង មិនទាន់ពិន័យគ្មានគ្រឿង ៕
ចែករំលែកព័តមាននេះ