ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​មិនមែន​ចេះ​តែ​ប្រដៅមនុស្សទេ

5 ឆ្នាំ មុន

ដោយ​អំណាច​នៃ​បញ្ញាញាណ​ដ៏​ក្រៃ​លែង​នៃ​ព្រះ​សម្ពុទ្ធ​ចាក់​ធ្លុះ និង​សម្រេច​កិច្ច​សព្វបែបយ៉ាង​ឱ្យ​សត្វលោក​ទាំងឡាយ​បាន​សម្រេចមគ្គផល​តាម​ឧបនិស្ស័យ​រៀង​ៗ​ខ្លួន ព្រោះហេតុនោះ​បានជា​មុន​នឹង​ឈាន​ដល់​ការ​ទេសនា​អប់រំ​ប្រដៅ​មនុស្ស​ណា​ម្នាក់ ព្រះ​បរម​សាស្តា​រមែង​ប្រមើល​មើល​នូវ​ឧបនិស្ស័យ​របស់​បុគ្គល​នោះ​ជា​មុន​សិន បើ​និស្ស័យ​មនុស្ស​នោះ​ត្រូវ​នឹង​សាវក​អង្គ​ណា ព្រះ​ភគវា​នឹង​ប្រើ​សាវក​អង្គ​នោះ​ឱ្យទៅ​ប្រោះ​អប់រំ​ប្រដៅ ឬ​បើ​ឃើញ​ថា​និស្ស័យ​បុគ្គល​នោះ​ត្រូវ​នឹង​ព្រះ​អង្គ លោក​ក៏​យាង​ទៅ​ដោយ​ព្រះ​អង្គ​ឯង​ផ្ទាល់ ។ ការ​ធ្វើ​យ៉ាងនេះ​គឺ​ដើម្បី​អនុគ្រោះ​ដល់​សត្វ​ទាំងឡាយ​ឆាប់​បាន​សម្រេចមគ្គផល​តាម​សមគួរ​ដល់​ឧបនិស្ស័យ​របស់​ខ្លួន…

ដោយ​អំណាច​នៃ​បញ្ញាញាណ​ដ៏​ក្រៃ​លែង​នៃ​ព្រះ​សម្ពុទ្ធ​ចាក់​ធ្លុះ និង​សម្រេច​កិច្ច​សព្វបែបយ៉ាង​ឱ្យ​សត្វលោក​ទាំងឡាយ​បាន​សម្រេចមគ្គផល​តាម​ឧបនិស្ស័យ​រៀង​ៗ​ខ្លួន ព្រោះហេតុនោះ​បានជា​មុន​នឹង​ឈាន​ដល់​ការ​ទេសនា​អប់រំ​ប្រដៅ​មនុស្ស​ណា​ម្នាក់ ព្រះ​បរម​សាស្តា​រមែង​ប្រមើល​មើល​នូវ​ឧបនិស្ស័យ​របស់​បុគ្គល​នោះ​ជា​មុន​សិន បើ​និស្ស័យ​មនុស្ស​នោះ​ត្រូវ​នឹង​សាវក​អង្គ​ណា ព្រះ​ភគវា​នឹង​ប្រើ​សាវក​អង្គ​នោះ​ឱ្យទៅ​ប្រោះ​អប់រំ​ប្រដៅ ឬ​បើ​ឃើញ​ថា​និស្ស័យ​បុគ្គល​នោះ​ត្រូវ​នឹង​ព្រះ​អង្គ លោក​ក៏​យាង​ទៅ​ដោយ​ព្រះ​អង្គ​ឯង​ផ្ទាល់ ។ ការ​ធ្វើ​យ៉ាងនេះ​គឺ​ដើម្បី​អនុគ្រោះ​ដល់​សត្វ​ទាំងឡាយ​ឆាប់​បាន​សម្រេចមគ្គផល​តាម​សមគួរ​ដល់​ឧបនិស្ស័យ​របស់​ខ្លួន ។

ខាងក្រោម​នេះ​ជា​ពុទ្ធឱវាទ​៤​ចំណុច ដែល​ព្រះ​អង្គ​តែង​អប់រំ​ប្រដៅ​សព្វ​សត្វ ៖
១-​ព្រះ​អង្គ​ទ្រង់​កំណត់​ជ្រាប​ឆន្ទៈ គឺ​ទ្រង់​យល់ចិត្ត មាន​អធ្យាស្រ័យ ដឹង​ឧបនិស្ស័យ​របស់​មនុស្ស​ដែល​គួរ​ប្រៀនប្រដៅ ហើយ​ក៏​ប្រដៅ​ឱ្យ​ល្មម​សមគួរ​ដល់​បុគ្គល​នោះ

២-​ទ្រង់​ប្រដៅ​ធម៌​ជា​លំដាប់​តាំង​អំពី​ភូមិ​ធម៌​ជាន់​ទាប​ឡើង​ទៅ​រហូត​ដល់​ជាន់ខ្ពស់​ដើម្បី​ប្រតិបត្តិ​ងាយស្រួល

៣-​ទ្រង់​ជា​អ្នក​កាល​ញ្ញុ​តា ជ្រាប​កាល​វេលា កាន់​យក​ធម៌ ឬ​លើកយក​ធម៌​មក​អប់រំ​ដល់​បុគ្គល​នោះ​ដ៏​សមគួរ​ដល់​ឱកាស​គួរ​ប្រដៅ អប់រំ​គឺ​មិន​វែង​ពេក មិន​ខ្លី​ពេក

៤-​ទ្រង់​ប្រកប​ព្រម​ដោយ​អង្គ​៤ គឺ​អធិប្បាយ​ឱ្យ​ឃើញច្បាស់​លាស់​នូវ​អំពើ​ល្អ​, បបួល​ឱ្យ​មានចិត្ត​សមាទាន​កាន់​យក​ដោយ​មិន​ងាករេ​, ណែនាំ​ឱ្យ​កើត​ឧស្សាហ៍​អង់អាច​ដើម្បី​នឹង​ធ្វើអំពើ​ល្អ និង​លើក​ស្ទួយ​ឆន្ទៈ​ឱ្យ​រីករាយ​ក្នុង​កិរិយា​ធ្វើ​តាម ។ ព្រោះ​យ៉ាងនេះ​ហើយ​ទើប​ហៅ​ថា​ទ្រង់​ប្រដៅ​ជា​អស្ចារ្យ ។