ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុកឡុក​ពេញ​១ថ្ងៃ… លុះល្ងាច​ស​ម្រេច​បា.ញ់​សម្លា.ប់​មេក្របី​នេះ​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្របី​មេ​១​ក្បាល​បាន​វ័ធ​មនុស្ស​ស្លាប់​ម្នាក់​ និង​រង​របួសធ្ងន់​ស្រាល​៤​នាក់ កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា និង​បង្ក​ឲ្យ​ចលាចលដល់​អ្នក​ភូមិ​ដង​តា​ឯក ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ។…

ខេត្តកំពង់ធំ ៖ ក្របី​មេ​១​ក្បាល​បាន​វ័ធ​មនុស្ស​ស្លាប់​ម្នាក់​ និង​រង​របួសធ្ងន់​ស្រាល​៤​នាក់ កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា និង​បង្ក​ឲ្យ​ចលាចលដល់​អ្នក​ភូមិ​ដង​តា​ឯក ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​ បុរស​ឈ្មោះ អុ​ី គឺ អាយុ​៥២​ឆ្នាំ រស់នៅ​ក្នុងភូមិ-ឃុំ​ុ​ខាងលើ បាន​ទៅ​ទិញ​ក្របី​មេ​មួយ​ក្បាល​ពី​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ដោយ​ដឹក​តាម​រ៉ឺ​ម៉ក​មកផ្ទះ ។ នៅ​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ពេល​ដឹក​មក​ដល់​ផ្ទះ ​ដាក់​ក្របីចុះ​ពីលើ​រ៉ឺ​ម៉ក ស្រាប់តែ​ក្របី​ផ្អើល​ហើយ​បោលក៏​នាំ​គ្នា​រត់​ដេញចាប់​ស្រាប់តែ​ត្រូវ​ក្របី​វ័ធ​បណ្តាលឲ្យ​ម្ចាស់​ឈ្មោះ អុ​ី គឺ​រង​របួសធ្ងន់ និង​ឈ្មោះ អ៊ា​វអេ​ន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ រង​របួសស្រាល និង​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្ទោង ។ ចំណែក​ក្របី​មេនោះ​ បាន​បោល​បាត់ ។

លុះដល់​វេលា​ម៉ោង​០៤​ និង​៤៨​នាទី​ល្ងាច​ថ្ងៃ​ដដែល នៅ​តំបន់​ស្រែ​តា​សុំ ខាងលិច​ភូមិ​សំរោង ឃុំ​សាមគ្គី​ចម្ងាយ​ប្រហែល​២.៥០០​ម៉ែត្រ ក្របី​មេ​ខាងលើ​បាន​បោល​ទៅ​វ័ធ​មនុស្ស​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួសស្រាល​២​នាក់​ទៀត ​ខណៈ​ជន​រង​គ្រោះ​ទាំង​៣​នាក់​កំពុង​ឃ្វាលគោ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ សុ​យ យ៉េ​ង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ស្លាប់ ២-​ឈ្មោះ រស់ ជាម ភេទ​ស្រី អាយុ​៧២​ឆ្នាំ រង​របួស​ស្រាល និង​៣-​ឈ្មោះ អ៊ុ​ន អយ ភេទ​ប្រុស អាយុ​៧​ឆ្នាំ​រង​របួសស្រាល ទាំងអស់​គ្នា​រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ។ ដោយសារ​ក្របី​មេ​១​ក្បាល​នេះ ​កាច​សាហាវ និង​បង្ក​ឲ្យ​មាន​ចលាចល​ដល់​អ្នក​ភូមិ ព្រមទាំង​វ័ធ​មនុស្ស​ស្លាប់​ផង​នោះ ទើប​នៅ​វេលា​ម៉ោង​០៥ ​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​ក៏​សម្រេច​បាញ់​សម្លាប់​ក្របី​មេនោះ​ទៅ ដើម្បី​ចៀសវាង​កើត​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ