ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម្បីតែឡាននិងម៉ូតូ​ក៏រលាយខ្ទេច​អស់ដែរ… ផ្អើលបាត់ដំបងម្សិលមិញនេះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អគ្គិភ័យ​ដែល​គេ​សង្ស័យ​ថា ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី បាន​លេប​ត្របាក់​គ្មាន​សល់ អគារ​ការិយាល័យ​មួយ​ខ្នង​របស់យោធា កាលពី​វេលា​ម៉ោង៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា នៅ​បញ្ជា​​​ការដ្ឋាន​កងពល​លេខ​៥៣…

ខេត្តបាត់ដំបង ៖ អគ្គិភ័យ​ដែល​គេ​សង្ស័យ​ថា ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី បាន​លេប​ត្របាក់​គ្មាន​សល់ អគារ​ការិយាល័យ​មួយ​ខ្នង​របស់យោធា កាលពី​វេលា​ម៉ោង៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា នៅ​បញ្ជា​​​ការដ្ឋាន​កងពល​លេខ​៥៣ ស្ថិត​នៅ​ក្នុង​ឃុំ​តា​ក្រី ស្រុកកំ​រៀង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មន្ត្រី​យោធា​ណា​ម្នាក់​ឡើយ ។ មន្ត្រី​យោធា​នៃ​កងពលនេះ​បាន​ឲ្យ​ដឹង​ថា អគារ​ដែល​ឆេះ​នោះ ជា​ការិយាល័យ​ទី​៥​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៨​ម៉ែត្រ​ គុណ​នឹង​២៤​ម៉ែត្រ ។ អគ្គិភ័យ​នេះ បាន​កើតឡើង​ ខណៈ​មន្ត្រី​យោធា​នៅ​ក្នុង​អង្គភាព​កំពុង​រៀបចំ​ប្រជុំ ហេតុនេះ​ហើយ​ទើប​មិន​អាច​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ។ សូ​ម្បី​សម្ភារ​ទាំងអស់ ​នៅ​ក្នុង​ការិយាល័យ រាប់​ទាំង​រថយន្ត​និង​ម៉ូតូ​ផង ក៏​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​ដែរ តែ​មិន​បាន​ឆេះ​បំផ្លាញ​ដល់​អាវុធ​១​ដើម​ណា​ទេ ។

បើ​តាម​ប្រភព​ដដែល​នេះ​បញ្ជាក់​ថា អគ្គិភ័យ​នេះ​ទំនង​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​ដែលត​បណ្តាញ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​គ្មាន​លក្ខណៈ​បច្ចេកទេស​នៅ​ក្នុង​ការិយាល័យ​នោះ ។ជុំវិញ​ករណី​អគ្គិភ័យ​លេប​ត្របាក់​អគារ​របស់​យោធា​នេះ លោក គឹ​ម ពន្លក អធិការ​នគរបាល​ស្រុក​កំ​រៀង បាន​ឲ្យ​ដឹង​ដែរ​ថា ភ្លាម​ៗ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​មិន​អាច​ជួយ​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ ដោយសារ​ផ្លូវ​ឆ្ងាយ ហើយ​អគ្គិ​ភ័យ​កើតឡើង​លឿន​បំផុត​។ ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ គឺ​អគារ​នោះ​បាន​ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ ទោះជា​យ៉ាងណា មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ខូចខាត​តែ​អគារ​និង​សម្ភារ​ជា​ច្រើន​ទៀត​ដែល​ទុក​នៅ​ក្នុង​អគារ​នោះ​ប៉ុណ្ណោះ ។

បើ​តាម​របាយការណ៍​របស់​មន្ត្រី​យោធា​នៅ​អង្គភាព​នេះ​បាន​ឲ្យ​ដឹង​ថា សម្ភារ​ដែល​ខូចខាត​ជាមួយ​អគារ​នៅ​ក្នុង​អគ្គិភ័យ​នេះ​មាន ម៉ូតូ​១គ្រឿង រថយន្ត​កាម​រី​១​គ្រឿង កុំ​ព្យូ​ទ​រ័​២​គ្រឿង​ម៉ា​សុ​ី​ន​ព្រី​ន​ធ័​រ​២​គ្រឿង ម៉ា​សុ​ី​ន​វាស់​ឈាម​១​គ្រឿង ម៉ា​សុ​ី​នប​ពាំ្ច​ង​ស្លាយ​២​គ្រឿង ឧបករណ៍បំពង​សំឡេង​១​ឈុត កាមេរ៉ា​ថតរូប​២​គ្រឿង ម៉ាស៊ីន​ដ្រូ​ន​១​គ្រឿង អង្ករ​២០​ការុង ប្រាក់​៣​លាន​រៀល​និង​២០០​ដុល្លារ ព្រមទាំង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។ លោក​អធិការ គឹ​ម ពន្លក បញ្ជាក់​ថា ជុំវិញ​ករណី​អគ្គិភ័យ​នេះ បើ​តាម​មន្ត្រី​យោធា​នៅ​ក្នុងអង្គ​ភាព​សន្និដ្ឋាន​ទៅ​លើ​ការ​ទុ​ស្សេ​ខ្សែភ្លើង​នៅ​ក្នុង​ការិយាល័យ​នោះ ខណៈ​គ្មាន​អ្នក​ស្នាក់​នៅ ហើយ​មន្ត្រី​ទាំង​អស់​កំពុង​រៀបចំ​ប្រជុំ ៕


អត្ថបទសរសេរ ដោយ