ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ឲ្យ​រុះរើ​ហើយ តែ​នៅ​មិន​ព្រម​ដល់​អាជ្ញាធរ​ចុះ​ទៅ​វាយ​ម្តង​មើល៎​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​គណៈ​មេបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​វាយ​កម្ទេច​របង​ដែល​សង់​រំលោភ​លើ​ផ្លូវ​សាធារណៈ ដែល​មាន​ទទឹង​ប្រហែល​៦​ម៉ែត្រ កម្ពស់​ជាង​២​ម៉ែត្រ និង​បណ្តោយ​ជិត​៧០​ម៉ែត្រ ។ ព្រឹត្តិការណ៍​ចុះ​ទៅ​វាយ​នោះ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​គណៈ​មេបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​វាយ​កម្ទេច​របង​ដែល​សង់​រំលោភ​លើ​ផ្លូវ​សាធារណៈ ដែល​មាន​ទទឹង​ប្រហែល​៦​ម៉ែត្រ កម្ពស់​ជាង​២​ម៉ែត្រ និង​បណ្តោយ​ជិត​៧០​ម៉ែត្រ ។ ព្រឹត្តិការណ៍​ចុះ​ទៅ​វាយ​នោះ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ។ របង​ខាងលើ​បាន​សង់​រំលោភ​ចំណី​ផ្លូវ​លេខ​១០៧ ភូមិ​ក្បាលដំរី​២ សង្កាត់​ចម្ការ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា អ្នក​ដែល​សង់​គឺ លោក​ឧកញ៉ា​ម្នាក់​ដែល​គេ​ហៅ​លោក​ថា​ឧកញ៉ា មុន​ពេល​កម្លាំង​ចុះ​ទៅ​វាយ​កម្ទេច​ចោល​នោះ គឺ​មានការ​ណែនាំ និង​ឃាត់​នៅ​ពេល​ដែល​កំពុង​សាងសង់ តែ​គាត់​នៅ មិន​ស្តាប់ ដោយ​កន្លង​មក​ឲ្យ​គាត់​រុះរើ​ខ្លួនឯង​ដែរ តែ​គាត់​មិន​ព្រមទៀត រហូត​មក​ដល់​ពេល​នេះ​ទើប​គណៈ​មេបញ្ជាការ​ឯកភាព​ចុះ​មក​វាយ​កម្ទេច​តែ​ម្តង ។

បញ្ជាក់ ៖ ផ្លូវ​ខាងលើ​នេះ​កន្លង​មក​សម្តេច​តេ​ជោ​នឹង​ជួយ​ស្ថាបនា​ដែល​មាន​ប្រវែង​ជាង​២​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ដោយ​សម្តេច​បាន​មាន​ប្រសាសន៍​ថា នឹង​កសាង​ផ្លូវ​ខាងលើ​ឆាប់​ៗ​នេះ ចឹ​ង​ហើយ​បានជា​អាជ្ញាធរ​បាន​មក​វាយ​កម្ទេចរបង​នោះ ។

ពេល​ចុះ​ទៅ​វាយ​កម្ទេច​នោះ​មិន​មាន​ឧកញ៉ា​ចេញ​មក​តវ៉ា​នោះ​ទេ ដោយ​អាជ្ញាធរ​វាយ​កម្ទេចរបង​យ៉ាង​រលូន ។
ដោយឡែក​នៅ​រោងចក្រ​មួយ​កន្លែង ស្ថិត​នៅ​ផ្លូវ​នោះ​ដែរ​បាន​សាងសង់​រោង​ដាក់​កង់​ម៉ូតូ​របស់​កម្មករ​មាន​ទំហំ​ប៉ុនគ្នា​ដែរ ដោយ​អាជ្ញាធរ​ទុក​ពេល​ឲ្យ​ចំនួន​១៥​ថ្ងៃ ​ឲ្យ​រុះរើ​ដោយ​ខ្លួនឯងផងដែរ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ