ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុតែ​ចង់បានរង្វាន់ ខំប្រឹង​ផឹកដល់ថ្នាក់​រកផ្លូវ​ទៅផ្ទះលែង​ឃើញ​

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ហេតុតែ​ចង់បាន​រង្វាន់​នៅ​ក្នុង​កំប៉ុង​ស្រា​បៀរ​ខំប្រឹង​ផឹក​ផ្សងសំណាង​រហូត​អស់​ជា​ច្រើន​កំប៉ុង បណ្តាល​ឱ្យ​ស្រវឹង ទីបំផុត​រក​ផ្លូវ​ទៅ​ផ្ទះ​លែង​ឃើញ បាន​ចត​ម៉ូតូ​លើ​ចិញ្ចើម​ផ្លូវជាតិ​អង្គុយ​ទ្រោប​ដេក​លើ​ម៉ូតូ​ធ្វើ​មិនដឹង​អស់​រយៈពេល​ជាង​១​ម៉ោង ហើយ​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះមានការ​​ព្រួយបារម្ភ ព្រោះ​ការ​ឈប់​ចត​ ហើយ​ដេក​លើ​ម៉ូតូ​តាម​ចិញ្ចើម​ផ្លូវ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ ដោយហេតុ​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ហេតុតែ​ចង់បាន​រង្វាន់​នៅ​ក្នុង​កំប៉ុង​ស្រា​បៀរ​ខំប្រឹង​ផឹក​ផ្សងសំណាង​រហូត​អស់​ជា​ច្រើន​កំប៉ុង បណ្តាល​ឱ្យ​ស្រវឹង ទីបំផុត​រក​ផ្លូវ​ទៅ​ផ្ទះ​លែង​ឃើញ បាន​ចត​ម៉ូតូ​លើ​ចិញ្ចើម​ផ្លូវជាតិ​អង្គុយ​ទ្រោប​ដេក​លើ​ម៉ូតូ​ធ្វើ​មិនដឹង​អស់​រយៈពេល​ជាង​១​ម៉ោង ហើយ​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះមានការ​​ព្រួយបារម្ភ ព្រោះ​ការ​ឈប់​ចត​ ហើយ​ដេក​លើ​ម៉ូតូ​តាម​ចិញ្ចើម​ផ្លូវ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ ដោយហេតុ​ថា រថយន្ត​តូច​-​ធំ​ឆ្លងកាត់​ច្រើន ម្យ៉ាង​យប់​ងងឹត និង​ជាទី​កន្លែង​ស្ងាត់​ទៀត ខ្លាច​កើត​មាន​បញ្ហា​ណាមួយ​កើតឡើង​ចំពោះ​បុរស​ខាងលើ ទើប​ហៅ​ប៉ូលិស​មក​ជួយ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ខាងត្បូង​ជាប់​សាលាសង្កាត់​ភ្លើង​ឆេះ​រទេះ ភូមិ​ព្រៃ​កី សង្កាត់ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​បុរស​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១O-៦៨៨៦ តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ជិះ​ម៉ូតូ​ទ្រេតទ្រោត​រេ​ពេញ​ផ្លូវ លុះដល់​ចំណុច​ខាងលើ​ក៏​រេ​ទៅ​ខាងឆ្វេង​ដៃ​ទៅ​មុខ​លែង​រួច ឈប់​ម៉ូតូ​ដេក​លក់​បាត់​តាំងពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣០ ខែឧសភា ដេក​លក់​អស់​ជាង​១​ម៉ោង ទើប​ពលរដ្ឋ​ដាស់​ឲ្យ​ភ្ញាក់ ។

ក្រោយ​ពី​ពលរដ្ឋ​ដាស់​ឲ្យ​បុរស​ខាងលើ​ភ្ញាក់​បាន​ប្រាប់​ថា គាត់​ឈ្មោះ វី​រៈ អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ប្រទះ​ឡា​ង សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ ។ បុរស​ខាងលើ​បាន​ប្រាប់​ទាំង​អាកា​រៈ​ស្រវឹង​ថា គាត់​ផឹក​ព្រោះ​ចង់បាន​រង្វាន់​នៅ​ក្រវិល​កំប៉ុង ទើប​គាត់​ផឹក​មួយ​កំប៉ុង​ហើយ​មួយ​កំប៉ុង​ទៀត អស់​ជា​ច្រើន​កំប៉ុង រហូត​ស្រវឹង​កាន់តែ​ខ្លាំង ហើយ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ តែ​មិនដឹង​ខ្លួនឯង​ជិះ​ដល់​ត្រឹមណា ក៏​ទ្រាំ​លែង​បាន​ទៅ​មុខ​លែង​រួច ឈប់​ម៉ូតូ​ដេក​តែ​ម្តង ។

ដោយសារ​បារម្ភ​ពី​សុវត្ថិភាព ហើយ​បុរស​ខាងលើ​ស្រវឹង​ទោ​ទន់​និយាយ​លែង​ដឹង​ខុស​ត្រូវ ទើប​ពលរដ្ឋ​រាយការណ៍​ប្រាប់​ប៉ូលិស​មក​ជួយ​នាំ​បុរស​ខាងលើ​ទៅ​កន្លែង​មាន​សុវត្ថិភាព ហើយ​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ត្រឡប់​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ