ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​ក្រឡាប់​ពីរបីត្រឡប់​ធ្លាក់​ចូល​ទឹក ស្លា.ប់​ជនជាតិចិន​ម្នាក់​

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ពេល​បើក​ដល់​ផ្លូវ​កោង​ហើយ​ងងឹត​មិន​បាន​ប្រយ័ត្ន​ក៏​រេ​ចង្កូត​ធ្លាក់​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​ក្រឡាប់​ពីរ​បី​ត្រឡប់​ធ្លាក់​ចូល​ទឹក បណ្តាល​ឱ្យ​អ្នកបើកបរ​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ពេល​បើក​ដល់​ផ្លូវ​កោង​ហើយ​ងងឹត​មិន​បាន​ប្រយ័ត្ន​ក៏​រេ​ចង្កូត​ធ្លាក់​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​ក្រឡាប់​ពីរ​បី​ត្រឡប់​ធ្លាក់​ចូល​ទឹក បណ្តាល​ឱ្យ​អ្នកបើកបរ​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។ 

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ វ័យ​ជាង​៣០​ឆ្នាំ បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាកស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ២A-២៥៦៧ បើកបរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន
លឿន​ ខណៈ​ពេល​ជនជាតិ​ចិន​នោះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ដែល​ជា​ផ្លូវ​រៀង​កោង និង​មិន​មាន​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ផង​នោះ បួង​ចង្កូត​មិន​ទាន់​បាន​រេ​ចង្កូត​ធ្លាក់​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​​រថយន្ត​ក្រឡាប់​ពីរ​បី​ត្រឡប់​ធ្លាក់​ចូល​ក្នុង​ទឹក និង​បណ្តាល​ឱ្យ​អ្នកបើកបរ​ស្លាប់​ក្នុង​រថយន្ត រីឯ​រថយន្ត​វិញ​ខូចខាត​ខ្ទេច​មួយ​កំណាត់​ខាង​មុខ និង​បែក​កញ្ចក់​រថយន្ត​ខាងក្រោយ ។

ក្រោយ​ពេល​កើតហេតុ សព​របស់​ជនជាតិ​ចិន​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា​រី ឯ​រថយន្ត​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ