ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ឲ្យ​វែង​ឆ្ងាយ​សង​តែ​១០០០​ដុល្លារ​បញ្ចប់រឿង​តែ​ម្តង

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​៣​នាក់ បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​មក​ដល់​ផ្លូវបំបែក​ជា​៤ មិន​ព្រម​បន្ថយល្បឿន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត កំពុង​តែ​បើក​ឆ្លង​ស្តុ​ប បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​៣​នាក់ បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​មក​ដល់​ផ្លូវបំបែក​ជា​៤ មិន​ព្រម​បន្ថយល្បឿន​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត កំពុង​តែ​បើក​ឆ្លង​ស្តុ​ប បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស កែង​ផ្លូវ​១០៦ នៅ​ចំណុច​ក្បែរ​នឹង​កា​ណា​ឌី​យ៉ា ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-6346 តាម​បណ្តោយ​ផ្លូវ​១០៦ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​នោះ​បាន​បើក​ឆ្លង​ស្តុ​ប​ទៅ​ត្រង់​បាន​ពាក់​កណ្តាលផ្លូវ ក៏​ស្រាប់តែ​មាន​ជនជាតិ​ចិន​៣​នាក់ បើករថយន្ត​មួយ​គ្រឿង​ម៉ាក RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2O-3005 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​ដល់​ស្តុ​ប​បែក​ជា​បួន មិន​បាន​បន្ថយល្បឿន​នោះ​ទេ ក៏​ជ្រុល​ចង្កូត​ចាប់​ហ្វ្រាំង​មិន​ទាន់​ទៅ​បុក​ចំ​ក្បាល​ពីមុខ​ផ្នែក​ខាងស្តាំ​ពេញទំហឹង បណ្តាល​ឲ្យ​ក្រពឹត​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ជ្រុល​ចង្កូត​ឡើង​លើ​ឃឿ​ន​ចិញ្ចើម​ផ្លូវ រីឯ​រថយន្ត RX300 វិញ ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​ផ្នែក​ខាងឆ្វេង ។

ក្រោយ​ពេល​កើតហេតុ​ខាង​ភាគី​រថយន្ត​ពណ៌​ទឹកប្រាក់​ទាមទារ​សំណង​ចំនួន​១៥០០​ដុល្លារ ប៉ុន្តែ​ខាង​ជនជាតិ​ចិន​ព្រម​សង​តែ​១០០០​ដុល្លារ ហើយ​ខាង​រថយន្ត​នោះ​ក៏​ព្រមយក​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ