ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិតខាងជួយឈឺឆ្អាលប្តឹងប៉ូលិស រំដោះ​ក្មេងស្រីពីមាត់​ឪពុក​​​មា

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ យុវជន​ម្នាក់ត្រូវ​លោក​ព្រះរាជអាជ្ញា​ បញ្ជា​ឱ្យ​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ភ្លាម​ៗ នៅវេលា​​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ​ឧសភា បន្ទាប់​ពី​​មាន​អ្នក​ភូមិ​បាន​រាយ​ការ​ណ៍​​ថា ជន​នេះ​បាន​ចាប់រំលោភ​ក្មួយ​ស្រី​របស់​ខ្លួន​អាយុ​១១​ឆ្នាំម្នាក់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ​ស្ថិត​នៅ​ភូមិ​កំពង់​ពិល…

​ខេត្តបាត់ដំបង​ ៖ យុវជន​ម្នាក់ត្រូវ​លោក​ព្រះរាជអាជ្ញា​ បញ្ជា​ឱ្យ​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ភ្លាម​ៗ នៅវេលា​​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ​ឧសភា បន្ទាប់​ពី​​មាន​អ្នក​ភូមិ​បាន​រាយ​ការ​ណ៍​​ថា ជន​នេះ​បាន​ចាប់រំលោភ​ក្មួយ​ស្រី​របស់​ខ្លួន​អាយុ​១១​ឆ្នាំម្នាក់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ​ស្ថិត​នៅ​ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ឈៀង រស់ អាយុ​២១​ឆ្នាំ រីឯ​កុមារី​រង​គ្រោះ​​ អាយុ​១១​ឆ្នាំ ដែល​ត្រូវជា​ក្មួយ​របស់​ជនសង្ស័យ ​និង​រស់នៅ​មួយ​គ្នា (ជនសង្ស័យ​) តែ​ម្ដង ព្រោះ​​​ម្ដាយ​ឪពុក​នាង​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ខេត្តព្រះវិហារ​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​នេះ​បាន​ចាប់​ក្មួយ​ស្រី​រំលោភ​នៅ​យប់​ថ្ងៃ​ទី​២៧​ ឧសភា នៅ​ក្នុងផ្ទះ​របស់​ខ្លួន​បាន​សម្រេច​រហូត​ដល់​ទៅ​២​លើក ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៩ ​ឧសភា ទើប​បែក​ការណ៍​ដល់​អ្នក​ភូមិ ទើប​អ្នក​ភូមិ​រាយ​ការ​ណ៍ជួយ​​ប្ដឹង​សមត្ថកិច្ច​​អន្តរាគមន៍​ ចាត់វិធានការ​តែ​ម្ដង​។​

​ជុំវិញ​ករណី​ពូ​ចាប់រំលោភ​ក្មួយ​យ៉ាង​ព្រៃផ្សៃ​ខាងលើ​នេះ អ្នក​ភូមិ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា កុមារី​ដ៏​ ​អភ័ព្វ​នោះ ​មាន​ឪពុក​ម្ដាយ​រស់នៅ​ដូច​គេឯង​​ដែរ តែ​ឪពុក​ម្ដាយ​នាង​បាន​ចេញ​ទៅ​រកស៊ី​នៅ​ខេត្ត​ផ្សេង​យូរ​ៗ​ទើប​មក​ផ្ទះ​ជួប​កូន​ម្ដង ដែល​ផ្ញើ​កូន​នៅ​ជាមួយ​បងប្អូន​ឲ្យ​ជួយ​មើល​ការ​ខុស​ត្រូវ ​។ អ្នក​ភូមិ​បាន​និយាយ​ទៀត​ថា ដំបូង​គ្មាន​នរណា​ដឹង​ថា មានរឿង​នេះ​កើតឡើង​ទេ តែ​នៅ​ថ្ងៃ​ទី​២៩​ឧសភា ក្រោយ​កើតហេតុ​២​ថ្ងៃ​គេ​ឃើញ​ក្មេង​ស្រី​បាន​ដើរ​ហាក់ដូច​ខុស​ប្រក្រតី ​ទើប​គេ​ហៅ​សួរនាំ ស្រាប់តែ​នាង​បាន​និយាយ​ប្រាប់​ថា ពូ​របស់​នាង​ឈ្មោះ​រស់ បាន​ចាប់រំលោភ​នាង​រហូត​ដល់​២​លើក ​កាលពី​យប់​ថ្ងៃ​ទី​២៧ ​ឧសភា ធ្វើ​ឲ្យ​នាង​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង​ ។ ពេល​ឮ​នាង​និយាយ​ដូច្នេះ ​ទើប​អ្នក​ភូមិ​ទូរស័ព្ទ​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ​តែ​ម្ដង​ទៅ​ ។​

​បើ​តាម​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា នាង​មាន​ស្នាម​របួស​ប្រដាប់​ភេទ​ធ្ងន់ធ្ងរ​។ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​នេះ បើ​តាម​ចម្លើយ​ជន​តិរច្ឆាន​ខាងលើ​នេះ ដែល​ត្រូវ​សមត្ថកិច្ច​ស្រង់​សំដី​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​នូវ​ទ​ង្វើ​នេះ​​លើ​ក្មួយ​ស្រី​មែន តែ​មិន​បាន​ស៊ីជម្រៅ​ទេ គឺ​ប្រើ​តែ​ម្រាមដៃ​ ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​បំភ្លឺ​របស់​ក្មួយ​ស្រី​ដែល​បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច ពូ​ចិត្ត​អប្រិយ​រូប​នេះ​ចាប់រំលោភ​នាង​ដល់​ទៅ​២​លើក​ក្នុង​១​យប់​ធ្វើ​ឲ្យ​នាង​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង​។ មិនតែប៉ុណ្ណោះ​ គម្រាម​នាង​មិន​ឲ្យ​និយាយ​រឿងអាស្រូវ​នេះ​ប្រាប់​គេ​ទៀត​ផង​។​

អត្ថបទសរសេរ ដោយ