ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង់ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការ​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​បន្ត​គ្នា​ច្រើន​ដង ត្រូវ​បាន​លើកលែងឲ្យ​បង់​តែ​ម្ដង​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ការ​បង់ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការ​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​បន្ត​គ្នា​ច្រើន​ដង ត្រូវ​បាន​លើកលែង​ឲ្យ​បង់​តែ​មួយ​ដង​ប៉ុណ្ណោះ ក្រោយ​ពី​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឯកភាព​ជា​គោលការណ៍​។ ក្នុង​ពិធី​ផ្សព្វផ្សាយ​បន្ត ស្តី​ពី​ការ​ផ្តល់​អនុគ្រោះ​បង់ពន្ធ​ប្រថាប់​ត្រាតែ​មួយ​ដង​ចំពោះ​ដែល​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ការ​បង់ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការ​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​បន្ត​គ្នា​ច្រើន​ដង ត្រូវ​បាន​លើកលែង​ឲ្យ​បង់​តែ​មួយ​ដង​ប៉ុណ្ណោះ ក្រោយ​ពី​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឯកភាព​ជា​គោលការណ៍​។ ក្នុង​ពិធី​ផ្សព្វផ្សាយ​បន្ត ស្តី​ពី​ការ​ផ្តល់​អនុគ្រោះ​បង់ពន្ធ​ប្រថាប់​ត្រាតែ​មួយ​ដង​ចំពោះ​ដែល​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ ដែល​បាន​ចុះបញ្ជី​រួច នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ឧសភា ២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ដោយ​ពិនិត្យ​ឃើញ​ពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ដើម្បី​ជួយ​សម្រួល​ដល់​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​ចុង​ក្រោយ ដែល​ពុំ​មាន​លទ្ធភាព​បង់ពន្ធ ប្រថាប់ត្រា​ច្រើន​ដង គ្រប់​ដំណាក់កាល​នៃ​ការ​ផ្ទេរ​អចលនទ្រព្យ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឯកភាព​ជា​គោលការណ៍ ដើម្បី​បន្ត​ផ្តល់​ការ​អនុគ្រោះ​បង់ពន្ធ​ប្រថាប់​ត្រាតែ​ម្ដង លើ​ការ​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ បន្ត​ដៃ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ច្រើន​ដង​នៅ​ត្រឹម​ថ្នាក់​សង្កាត់​ខណ្ឌ ត្រឹម​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​ប៉ុណ្ណោះ ដែល​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ធ្វើការ​ផ្សា​ព្វ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​។

លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សង្កាត់ បើក​ការ​ប្រជុំ​តាម​ភូមិ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវធ្វើ​លិខិត​ជំនួយស្មារតី​ទៅ​ភូមិ ដើម្បី​ផ្សព្វ​ផ្សា​ទៅ​ប្រជាពលរដ្ឋ សំខាន់​កុំ​ជះ​ទឹក​ដាក់​គ្នា ត្រូវ​តែ​រួម​គ្នា​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ល្អ ការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​បានដឹង ឮ​ដល់​កម្រិត​ណា​នោះ អាជ្ញាធរ​ខណ្ឌ​ត្រូវ​រាយការណ៍​មក​ក្រុង​វិញ ដើម្បី​រាយការណ៍​បន្ត​ទៅ​ក្រសួងមហាផ្ទៃ​។ លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា កន្លង​មក មាន​មន្ត្រី​សុរិយោដី​នៅ​ខណ្ឌ វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​មានការ​យឺតយ៉ាវ ហើយ​មាន​មន្ត្រី​ខ្លះ​មានការ​ទារ​លុយ​គេ​ថែម​ទៀត សូម​ឲ្យ​ប្រយ័ត្នប្រយែង​ខ្លួន សូមកុំ​បង្ក​ការ​លំបាក​ឲ្យ​ប្រជាពលរដ្ឋ​ទៀត​។ អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​ចៅសង្កាត់​ចុះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ចង់​ដឹង​ពី​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ យើង​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ចំ​គោលដៅ​ដែល​ពួក​គាត់​ចង់បាន​។

លោក កែម សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​លើក​ឡើង​ថា អគ្គនាយកដ្ឋាន​ពន្ធដារ ជា​សេនាធិការ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋាភិបាល​ក្នុង​ការ​ប្រមូល​ពន្ធ​ដើម្បី​ផលប្រយោជន៍​ថ្នាក់​ក្រោម​ជាតិ ដូច្នេះ​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ប្រឹងប្រែង ដើម្បី​បាន​លុយ​មក​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន​។ លោក​បន្ត​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ធ្វើ​ឲ្យ​មាន​ភាព ងាយស្រួល​ឲ្យ​អ្នក​បង់ពន្ធ ដូច​ជា​ការ​បង់ពន្ធ​តាម​ធនាគារ​ជាដើម ដែល​សម្រេច​បាន​ជោគជ័យ​៦​ឆ្នាំ​ជាប់​ៗ​គ្នា ធ្វើ​ឲ្យ​ការ​ប្រមូល​ពន្ធ​មានការ​កើន​ឡើងជា​បន្តបន្ទាប់ ជា​ពិសេស​នៅ​ភ្នំពេញ ចំណូល​ពន្ធ​បាន​ច្រើន​ជាងគេ រហូត​ទៅ​ដល់​៩៣​ទៅ​៩៤​ភាគរយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ