អង់គ្លេស ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា លោកយាយអាយុ១០៦ឆ្នាំ ប្រាប់ថា មូលហេតុមកពីគាត់មានអាយុវែងបែបនេះ គឺដោយសារតែមិនមានស្នេហា និងមិនដែលចូលតៀមស្រាទាល់តែសោះរយៈពេល៩០ឆ្នាំ។
លោកយាយ Madeline Dye ដែលមានអាយុស្មើនឹងថ្ងៃដែលនាវាទីតានិកលិច ប្រាប់ថា គាត់ទើបតែចូលតៀមស្រាជាលើកទីមួយនៅអាយុ៩០ឆ្នាំ។ គាត់ប្រាប់ថា គាត់ទើបតែចូលមកនៅមណ្ឌលថែទាំមនុស្សចាស់ជរានៅអាយុ១០៣ឆ្នាំនោះទេ ព្រោះថា គាត់នៅរឹងមាំខុសពីអ្នកដទៃ។
អតីតអ្នកសរសេរសៀវភៅរូបនេះ ទើបតែធ្វើខួបកំណើតគម្រប់១០៦ឆ្នាំនៅខែមុន ដែលជាពេលលោកយាយបានជួបជុំគ្នាជាមួយនឹងសាច់ញាតិ២៨នាក់ទៀត។
ពេលគេសួរលោកយាយពីរឿងស្នេហា លោកយាយថា គាត់មិនដែលខ្វល់នោះទេ។
មូលហេតុដែលគាត់រស់បានយូរ គឺមកពីមិនដែលមានស្ត្រេសរឿងស្នេហា មិនដែលឈឺផ្សាពេលសង្សារក្បត់។ អ្វីដែលលោកយាយស្រឡាញ់ គឺមានតែម៉ូដខោអាវ និងមិត្តភក្តិនៅជុំវិញខ្លួនប៉ុណ្ណោះ។
សម្រាប់លោកយាយ គាត់គិតបែបនេះ។ ចុះលោកអ្នកវិញ ជ្រើសរើសស្នេហា ឬអាយុវែង? ប្រាកដណាស់ គឺទាំងពីរ៕
ចែករំលែកព័តមាននេះ