ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​វត្ត​ក្រាំង​ស្នាយ​បារ​ម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពី​មាន​គេ​លួច​ដុត​បន្ទប់​សិង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ព្រះសង្ឃ​នៅ​វត្ត​ក្រាំង​ស្នាយ​បារ​ម្ភ​ពី​សុវត្ថិភាព​បន្ទាប់ តាំងពី​មាន​គេ​លួច​ដុត​បន្ទប់​សិង​លើ​សាលាឆាន់ ព្រះ​តេ​ជ្ជ​គុណ​ជ័យ​សិ​ទ្ធី​ដែល​មាន​ព្រះ​ជន្ម​៥១​វស្សា គង់នៅ​វត្ត​ក្រាំង​ស្នាយ ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត ។…

ខេត្តកំពត ៖ ព្រះសង្ឃ​នៅ​វត្ត​ក្រាំង​ស្នាយ​បារ​ម្ភ​ពី​សុវត្ថិភាព​បន្ទាប់ តាំងពី​មាន​គេ​លួច​ដុត​បន្ទប់​សិង​លើ​សាលាឆាន់ ព្រះ​តេ​ជ្ជ​គុណ​ជ័យ​សិ​ទ្ធី​ដែល​មាន​ព្រះ​ជន្ម​៥១​វស្សា គង់នៅ​វត្ត​ក្រាំង​ស្នាយ ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត ។ កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ​បាន​យកពាក្យ​បណ្ដឹង​ទៅ​ដាក់​នៅ​មន្ទីរ​ធម្មការ​ខេត្តកំពត​ពាក់​ព​ន្ធ័ និង​រឿង​គេ​លួច​ដុត​បន្ទប់​សិង នៅ​លើ​សាលាឆាន់ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែឧសភា ។

ព្រះ​តេ​ជ្ជ​គុណ​ជ័យ​សិ​ទ្ធី​មាន​សង្ឃដីកា​ថា បន្ទាប់​អាត្មា​សិង​នៅ​លើ​សាលាឆាន់​ត្រូវ​បាន​គេ​លួច​ដុត​ឆេះ​សម្ភារ​ជា​ច្រើន ខណៈ​ពេល​ព្រះ​អង្គ​មិន​បាន​សិង​ក្នុង​បន្ទប់ ។ ព្រះ​តេ​ជ្ជ​គុណ ដំបូង​ការ​ឆេះ​ក្នុង​បន្ទប់ ស្មាន​តែ​ផ្ទុះ​ខ្សែភ្លើង តែ​ដល់​ពេល​ពិនិត្យ​ទាំងអស់​គ្នា មាន​ចម្បើង​មួយ​បាច់​ត្រង់នោះ ហើយ​ដែល​ព្រះ​អង្គ​អះអាង​ត្រូវ​បាន​គេ​លួច​ដុត ។

ព្រះ​តេ​ជ្ជ​គុណ​ជ័យ​សិ​ទ្ធី​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​មានរឿង​រ៉ាវ​ជាមួយ​គេ តែ​ព្រះ​អង្គ​មិន​ចោទ​គេ​ថា ជា​អ្នក​ដុត​ដែរ តែ​ថ្មី​ៗ​នេះ​មាន​មនុស្ស​ចូល​ក្នុង​វត្ត​កាន់​កាំបិត​ដើ​ពេល​យប់​ទៀត លោកសង្ឃ​ច្រើន​អង្គ​ក៏​បានឃើញ​ដែរ ។ ព្រះ​តេ​ជ្ជ​គុណ​ក៏​បាន​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​របស់​ព្រះ​អង្គ ។

ព្រះ​តេ​ជ្ជ​គុណ​លី សំ​អុល​ចៅអធិការ​វត្ត​ក្រាំង​ស្នាយ​មាន​សង្ឃដីកា​ថា រឿង​ឆេះ​បន្ទប់​លោកសង្ឃ​នៅ​លើ​សាលាឆាន់​នោះ ទាំង​នគរបាល ទាំង​ព្រះសង្ឃ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។ ព្រះ​តេ​ជ្ជ​គុណ​លី សំ​អុល​ចៅអធិការ​វត្ត​ក្រាំង​ស្នាយ​មាន​សង្ឃដីកា​ថា ទោះបី​ព្រះសង្ឃ​ជ័យ​សិ​ទ្ធី​មាន​ទំនាស់​ជាមួយ​អ្នក​ផ្សេង​ក៏​ចោទប្រកាន់​គេ​មិនកើត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ