ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នាំ​ចេញ​ប្រេង​កើនឡើង​ទៅ​កាន់​ថៃ ចិន និង​ឥណ្ឌា

5 ឆ្នាំ មុន

ប្រេង​ឆៅ​ជា​ច្រើន​ដែល​បាន​នាំ​ចេញពី​សហរដ្ឋអាមេរិក នឹង​ទៅ​ដល់​ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​កាន់តែ​តូច​ចង្អៀត​សម្រាប់​ប្រទេស​រុ​ស្ស៊ី និង​ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត​ក្នុង OPEC ។ ការ​នាំ​ចេញ​ប្រេង​ពី​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​ថៃ នឹង​កើនឡើង​យ៉ាង​ហោច​ណាស់…

ប្រេង​ឆៅ​ជា​ច្រើន​ដែល​បាន​នាំ​ចេញពី​សហរដ្ឋអាមេរិក នឹង​ទៅ​ដល់​ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​កាន់តែ​តូច​ចង្អៀត​សម្រាប់​ប្រទេស​រុ​ស្ស៊ី និង​ប្រទេស​ផលិត​ប្រេង​ផ្សេង​ទៀត​ក្នុង OPEC ។

ការ​នាំ​ចេញ​ប្រេង​ពី​សហរដ្ឋអាមេរិក​ទៅ​កាន់​ប្រទេស​ថៃ នឹង​កើនឡើង​យ៉ាង​ហោច​ណាស់ ២​លាន​ធុង ។ សហរដ្ឋអាមេរិក​អាច​នឹង​នាំ​ចេញ​ប្រេង​បាន​២,៣​លាន​ធុង​ក្នុង​១​ថ្ងៃ នា​ខែមិថុនា​ខាង​មុខ​នេះ ហើយ​ប្រេង​១,៣​លាន​ធុង​នឹង​នាំ​ចេញ​ទៅ​កាន់​តំបន់​អាស៊ី ។ នេះ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​អ្នក​នាំ​ចេញ​ប្រេង​អា​មេ​រិ​ក ។

តាម​ទិន្នន័យ​ពី​រដ្ឋបាល​ព័ត៌មាន​ថាមពល​បង្ហាញ​ថា កាលពី​២​ស​ប្តា​ហ៍​មុន ការ​នាំ​ចេញ​ប្រេង​របស់​អា​មេ​រិ​កបាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាងគេ គឺ​នាំ​ចេញ​បាន​ចំនួន​២,៦​លាន​ធុង​ក្នុង​១​ថ្ងៃ ។

អ្នកទិញ​ប្រេង​មក​ពី​អាស៊ី​អាគ្នេយ៍​និយាយ​ថា ៖« ពួក​យើង​កំពុង​តែ​ងាក​ទៅ​កាន់​តំបន់​ផ្សេង​ទៀត ។ ប្រសិនបើ​ក្រុមហ៊ុន Saudi Aramco និង​ក្រុមហ៊ុន ADNOC (Abu Dhabi National Oil Company) នៅ​តែ​មិន​ព្រម​ទម្លាក់​តម្លៃ​ប្រេង​របស់​ខ្លួន​នៅ​ខែ​ក្រោយ​ទេ ពួក​យើង​នឹង​បង្កើន​ការ​ទិញ​ប្រេង​ឆៅ​ពី​សហរដ្ឋអាមេរិក » ។

នៅ​អាស៊ី ចិន​គឺជា​ប្រទេស​នាំ​ចូល​ប្រេង​ពី​អា​មេ​រិ​ក​ច្រើន​ជាងគេ ។ ប្រភព​មួយ​ចំនួន​ថា បន្ទាប់​​ពី​កាត់​បន្ថយ​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ក្រុមហ៊ុន SinOpec របស់​ចិន​បាន​ទិញ​ប្រេង​របស់​អា​មេ​រិ​ក​ប្រមាណ​១៦​លាន​ធុង ស្មើ​៥៣​ម៉ឺន​៣​ពាន់​ធុង​ក្នុង​១​ថ្ងៃ ។
ប្រទេស​ឥណ្ឌា និង​កូរ៉េ​ខាងត្បូង គឺជា​អតិថិជន​ធំ​ជាងគេ​បន្ទាប់​នៅ​តំបន់​អាស៊ី ដោយ​ប្រទេស​ទាំង​ពីរ​នេះ​បាន​ទិញ​ប្រេង​ចាប់ពី​៦​ទៅ​៧​លាន​ធុង​សម្រាប់​ខែមិថុនា ។

ចំណែក​ក្រុមហ៊ុន CPC Corp របស់​តៃវ៉ាន់​វិញ ក៏​បាន​ទិញ​ប្រេង​ចំនួន​៧​លាន​ធុង​សម្រាប់​ខែមិថុនា និង​ខែកក្កដា ផង​ដែរ ។

បើ​ទោះបីជា​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប​ចង់​នាំ​ចូល​ប្រេង​បន្ថែម​ពី​អា​មេ​រិ​ក​ក្តី ប៉ុន្តែ​ចំនួន​នាំ​ចេញ​ដ៏​ធំ​នេះ ធ្វើ​ឲ្យ​សមត្ថភាព​បូម និង​នាំ​ចេញ​ប្រេង​បន្ថែម​របស់​អា​មេ​រិ​ក​នៅ​មាន​កម្រិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ