ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រពន្លះជាមួយរថយន្តមួយគ្រឿងទៀត​ខ្ទេចមួយ​ចំហៀង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ឧសភា ២០១៨ នៅ​ចន្លោះ​ ប​ង្គោ​លគីឡូម៉ែត្រលេខ​២១១ និង​លេខ​២១២ ស្ថិត​ក្នុងភូមិ​ចំណោទ​រាម…

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ឧសភា ២០១៨ នៅ​ចន្លោះ​
ប​ង្គោ​លគីឡូម៉ែត្រលេខ​២១១ និង​លេខ​២១២ ស្ថិត​ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុ​ក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។​

 តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៤៩១៦ បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ​ក៏​បុក​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ BB-០០៤៧ បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ដែល​បើក
បរ​ដោយ​ឈ្មោះ ស៊ុន សារី ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នៅ​ភ្នំពេញ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ ជូ សុ​ភី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​តាអោ​ង ឃុំ​អ​ន្សោ​ម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បណ្តាល​ឱ្យ​រង​របួសស្រាល​។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​រត់គេច​ខ្លួន​បាត់ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ