ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​ឈ្នះ​រង្វាន់​ទឹក​គោ​ខាប់​ក្បាល​គោ

5 ឆ្នាំ មុន
  • ភ្នំពេញ

កម្មវិធី​ប្រគល់​រង្វាន់​ដល់​អតិថិជន​ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ផ្តល់​មហា​រង្វាន់​ពី​ទឹក​ដោះ​គោ​​ខាប់​ក្បាល​គោ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​១៦៨​លាន​រៀល ដែល​មាន​អ្នក​ឈ្នះ​រង្វាន់​​លើក​ទី​ពីរ​ចំនួន​១១០​នាក់​មក​ទីក្រុង​ភ្នំពេញ ខេត្តកណ្តាល បន្ទាយ​មាន​ជ័យ កំពង់​ចាម ព្រៃវែង កំពង់​ស្ពឹ សៀមរាប ស្វាយ​រៀង…

កម្មវិធី​ប្រគល់​រង្វាន់​ដល់​អតិថិជន​ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ផ្តល់​មហា​រង្វាន់​ពី​ទឹក​ដោះ​គោ​​ខាប់​ក្បាល​គោ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​១៦៨​លាន​រៀល ដែល​មាន​អ្នក​ឈ្នះ​រង្វាន់​​លើក​ទី​ពីរ​ចំនួន​១១០​នាក់​មក​ទីក្រុង​ភ្នំពេញ ខេត្តកណ្តាល បន្ទាយ​មាន​ជ័យ កំពង់​ចាម ព្រៃវែង កំពង់​ស្ពឹ សៀមរាប ស្វាយ​រៀង បាត់ដំបង កំពង់ឆ្នាំង កំពង់សោម តាកែវ ក្រចេះ កំពង់ធំ និង​ខេត្តស្ទឹងត្រែង​។ ការ​ចាប់​រង្វាន់​លើក​ទី​ពីរ​រួម​មាន​៖

-​ ​រង្វាន់ ទី​1 ៖ ​ ​ម៉ូតូ​ហុងដា​ស៊េរី ឆ្នាំ​2018​ ​ ​1 ង្វា​ន់
-​ ​រង្វាន់ ទី​2 ៖ ​ទូរ​ទឹកកក Samsung​ ​ ​ ​2 រង្វាន់
-​ ​រង្វាន់ ទី​3 ៖ ​ ​ទូរទស្សន៍ Samsung 43”​ ​ ​3 រង្វាន់
-​ ​រង្វាន់ ទី​4 ៖ ​ម៉ាស៊ីន​ទឹកក្រឡុក​ ​ ​ ​8 រង្វាន់
-​ ​រង្វាន់ ទី​5 ៖ ​ម៉ាស៊ីន​ឆុង​កាហ្វេ​ ​ ​ ​8 រង្វាន់
-​ ​រង្វាន់ ទី​6 ៖​ ​កង្ហារ​ ​ ​ ​ ​ ​8 រង្វាន់
-​ ​រង្វាន់ ទី​7 ៖ ​ ​ទឹកដោះគោ​ខាប់​ក្បាល​គោ​1​កេស​ ​40 រង្វាន់
-​ ​រង្វាន់ ទី​8 ៖ ​ទឹកដោះគោ​ខាប់​កា​ពី​ទែន​1​កេស​ ​40 រង្វាន់

ក្រុមហ៊ុន​អង្គរ​ឌែ​រី​ប្រូ​ដាក់​បាន​បង្កើត​កម្មវិធី ផ្តល់​មហា​រង្វាន់​ពី​ទឹកដោះគោ​ខាប់​ក្បាល​គោ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​១៦៨​លាន​រៀល ។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ​២០១៨​។ ដោយ​អតិថិជន​គ្រាន់តែ​បក​ស្លាក​ពី​កំប៉ុង​ទឹកដោះគោ​ខាប់​ក្បាល​គោ ហើយ​បំពេញ​ឈ្មោះ លេខ​អត្ត​សញ្ញាណ​ប័ណ្ណ លេខ​ទូរស័ព្ទ ហើយ​យក​ទៅ​ដាក់​នៅ​ធុង​ឆ្នោត​នៅ​គ្រប់​ភ្នាក់ងារ​លី​ហ៊ួ​រវេរ​លុយ​ទូ​ទាំង​ប្រទេស​។ នោះ​លោក​អ្នក​នឹង​អាច​មានឱកាស​ឈ្នះ​រង្វាន់ ដែល​រួម​មាន​៖

•​ ​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំនួន​៥​រង្វាន់ ទូរ​ទឹកកក​សាម​សុង​ចំនួន​១០​រង្វាន់ ទូរទស្សន៍​សាម​សុង​ចំនួន​១៥​រង្វាន់ ម៉ាស៊ីនទឹក​ក្រ​ទ្បុ​ក ម៉ាស៊ីន​ឆុង​ការ​ហ្វេ កង្ហារ និង​រង្វាន់​ជា​ច្រើន​ទៀត ។ ការ​ចាប់​រង្វាន់​នឹង​ត្រូវធ្វើ​រៀង​រាល់​ពីរ​ខែ ម្តង​ហើយ​ផ្សាយ​ផ្ទាល់​តាម​កម្ម​វី​ធី​រាត្រី​កំសាន្ត​នៅ​ស្ថានីយទូរទស្សន៍ CTN ។ ចាប់​រង្វាន់​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២១​ខែកក្កដា​ឆ្នាំ​២០១៨​។

•​ ​នេះ​ជា​ការ​ផ្តល់​ជូន​រង្វាន់​មហា​សំណាង​លើក​ទី​បី ដល់​អតិថិ​ន​ដែល​បាន​ទាំ​ទ្រ​ផលិត​ផល​​អង្គរ​មី​ល​មាន​ចំនួន​១១០​នាក់ ។ សូម​បន្ត​ប្រើប្រាស់​ផលិតផល​អង្គ​រមិល​តទៅ​ទៀត ព្រោះ​សំណាង​នៅ​មាន​បន្ត​រហូត​ដល់​ពីរ​ដង​ទៀត​។ ហើយ​ការ​ចាប់​រង្វាន់​លើក​ទី​បួន​នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​នៅ​ស្ថានីយទូរទស្សន៍ CTN ក្នុង​កម្មវិធី​រាត្រី​កំសាន្ត​។

ផលិតផល​អង្គរ​មី​ល​ផលិត​ដោយ​រោងចក្រ​អង្គរ​ឌែ​រី​ប្រូ​ដាក់ ដែល​ជា​រោងចក្រ​ផលិត​ទឹក​ដោះគោ​ដ៏​ធំ​បំផុត​ទី​មួយ​នៅ​ប្រទេស​កម្ពុជា​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ។ ក្នុង​គោលបំណង​ផ្តល់​អាហារ​រូប​ត្ថ​ម្ភ​ដល់​ប្រជាជន​កម្ពុជា ពិសេស​ដល់​កុមារ​តូច​ៗ​ទាំង​ប្រាជ្ញា និង​ស្មារតី គ្រប់​សង្វា​ក់​ផលិតកម្ម ផលិត​ទឹកដោះគោ​ម៉ាក​អង្គរ​មី​ល​ត្រូវ​បាន​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ និង​យកចិត្តទុកដាក់​ជាទី​បំផុត​ចាប់តាំងពី​វត្ថុធាតុដើម​រហូត​​ដល់​ផលិតផល​សំរេច រោងចក្រ​បំពាក់​ដោយ​ប​ចេ្ច​ក​វិទ្យា​ផលិត​ចុង​ក្រោយ និង​ស្វ័យប្រវត្តិ មាន​អនាម័យ និង​សុវត្ថិភាព​ខ្ពស់ ព្រមទាំង​គោរព​តាម​ស្តង់ដា​គុណភាព​ជាតិ គុណភាព​អន្តរជាតិ និង​មិន​ប្រើប្រាស់​សារធាតុ​រក្សា​ទុក​អោយ​បាន​យូរ ហើយ​រោងចក្រ​ទទួល​សញ្ញាប័ត្រ​ហាល​ទ្បា​រ ហើយ​ថ្មី​ៗ​នេះ​រោងចក្រ​អង្គរ​ឌែ​រី​ប្រូ ដាក់​ទទួល​បាន​សញ្ញាប័ត្រ​បញ្ជាក់​ពី​គុណភាព​ស្តង់ដា​អន្តរជាតិ ISO 9001: 2015 និង​សញ្ញាប័ត្រ​សុវត្ថិភាព​ចំណីអាហារ FSSC 22 000 មិនតែប៉ុណ្ណោះ​យើង​បាន​ប្រើប្រាស់​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​សំរាប់​ផ្គត់ផ្គង់​នៃ​ការ​ផលិត​ផលិតផល​អង្គរ​មី​ល ដើម្បី​ចូលរួម​ក្នុង​ការពារ​បំរែបំរួល​អាកាសធាតុ ។ រោងចក្រ​អង្គរ​ឌែ​រី​ប្រូ ដាក់​មាន​លទ្ធភាព​ផលិត​៖

1.​ ​ទឹកដោះគោ​ស្រស់​(UHT) ចំនួន ២៣​លាន​លី​ត្រ​ក្នុង​មួយ​ឆ្នាំ

2.​ ​ផលិត​ទឹកដោះគោ​ខាប់​ចំនួន ៨៥​លាន​កំប៉ុង​ក្នុង​មួយ​ឆ្នាំ​និង​ផលិត​យ៉ា​អ៊ួ​រ​ចំនួន ៧៤​លាន​កែវ​ក្នុង​មួយ​ឆ្នាំ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ