ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ិ​ស្លា​ម​ចាត់​ទុក​ការ​ធ្វើ​សមាហរណកម្ម​សន្តិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​គំរូ​

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី មាស ឡា​ត​លិ​ប​ណា តំណាង​លោក​បណ្ឌិត យូ​សូ​ហ្វ អាល់​អូ​សៃ​មិន អគ្គលេខាធិការ​នៃ​អង្គការ​សហប្រតិបត្តិការ​អ៊ិ​ស្លា​ម (OIC)…

រាជធានី​ភ្នំពេញ ៖ លោកស្រី មាស ឡា​ត​លិ​ប​ណា តំណាង​លោក​បណ្ឌិត យូ​សូ​ហ្វ អាល់​អូ​សៃ​មិន អគ្គលេខាធិការ​នៃ​អង្គការ​សហប្រតិបត្តិការ​អ៊ិ​ស្លា​ម (OIC) ដែល​តំណាង​ឱ្យ​រដ្ឋ​អ៊ិ​ស្លា​ម ជា​សមាជិក​ចំនួន​៥៧​ប្រទេស បាន​លើក​ឡើង​ថា សកម្មភាព​របស់​រាជរដ្ឋា​ភិបាល​​​កម្ពុជា សម្រាប់​សមាហរណកម្ម​សន្តិភាព សុខ​ដម​ប​នី​យ​កម្ម និង​ការ​រួមរស់​ជាមួយ​គ្នា និង​ការ​ស្វែងរក​ភាព​សុខដុមរមនា​រវាង​ប្រជាជន និង​វប្បធម៌ គឺជា​ការ​សម្រេច​ចិត្ត​ក្នុង​ការ​អនុវត្ត​នូវ​គោលនយោបាយ​ដ៏​ល្អ​បំផុត​ជា​គំរូ​ល្អ​សម្រាប់​ប្រទេស​ដទៃ​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ​។

​លោកស្រី​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ឱកាស​នៃ​ពិធី​ទទួលទាន​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌ​ន របស់​សាសនិក​អ៊ិ​ស្លា​ម​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០១៨ ដែល​រៀបចំ និង​អញ្ជើញ​ចូលរួម​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន​សែន​។

នៅ​ក្នុង​អង្គពិធី​នោះ​ដែល​មាន​វត្តមាន​ប្រមុខ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​កម្ពុជា និង តំណាង​អង្គទូត មេដឹកនាំ​អ៊ិ​ស្លា​ម ស្ថាប័ន​អង្គការ អន្តរជាតិ អញ្ជើញ​ចូលរួម​ពី ៣៣ ប្រទេស និង​តំណាង​សហគមន៍​ខ្មែរ​អ៊ិ​ស្លា​ម​ជិត​៥០០០​នាក់​។

លោកស្រី​តំណាង​អគ្គលេខាធិការ​អង្គការ OIC បាន​បន្ត​ថា ការ​លើកកម្ពស់​ការ​អត់ឱន​ផ្នែក​សាសនា​របស់​រាជរដ្ឋាភិបាល​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ផល​វិជ្ជមាន និង​ជា​កត្ដា​មួយ​ដែល​នាំ​ឱ្យ​កម្ពុជា​មាន​លក្ខណៈ​ខុស​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​។ ក្នុង​នាម​ជា​អង្គការ​អន្តររដ្ឋាភិបាល​ធំ​បំផុត​ទី​ពីរ​របស់​ពិភពលោក OIC បាន​ប្តេជ្ញា​ចិត្ត​សហការ​ជាមួយ​សហ​គមន៍​អន្តរជាតិ ដើម្បី​លើកកម្ពស់​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ភាព​សុខដុម​រមនា​រវាង​ប្រជាជន សង្គម និង​វប្បធម៌​ខុស​ៗ​គ្នា ដើម្បី​ពង្រឹង​សន្តិភាព ស្ថិរភាព សន្តិសុខ និង​ការ​អភិ​វឌ្ឍ​ជាស​កល​។ អង្គការ​សហប្រតិបត្ដិការ​អ៊ិ​ស្លា​ម នឹង​បន្ត​ជម្រុញ និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចូល​កម្ពុជា ជា​សមាជិក​អង្កេត​ការណ៍​នៅ​អង្គការ​នេះ​នា​នៅ​ពេល​ឆាប​ៗ​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ