ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េចទៅនៅក្រោមស្ពានវិញ លើស្ពានមិនជិះ​

7 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ជិះ​ម៉ូតូ​ធ្លាក់​ក្រោម​ស្ពាន បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល នៅ​ក្នុង​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ទាំង​យប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៩ ឧ​សភា នៅ​ចំណុច​ស្ពាន​ជី​ផុ​ច…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ជិះ​ម៉ូតូ​ធ្លាក់​ក្រោម​ស្ពាន បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល នៅ​ក្នុង​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ទាំង​យប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៩ ឧ​សភា នៅ​ចំណុច​ស្ពាន​ជី​ផុ​ច ដែល​ស្ថិត​ក្នុងភូមិ​ជី​ផុ​ច ឃុំ​ជី​ផុ​ច ស្រុក​មេ​សាង ខេត្តព្រៃវែង​។

បុរស​រង​គ្រោះ​ឈ្មោះ ឈិ​ន យ៉ា​ន់ អាយុ​៥៥​ឆ្នាំ ជានា​យក​អនុ​វិទ្យាល័យ​ព្រៃ​ឃ្នេ​ស មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​លោកនាយក​សាលា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CF-៤២៤៥ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ដោយ​មិនដឹង​ថា លោកនាយក​សាលា​ផឹក​នៅ​កន្លែង​ណា ឬ​ជាមួយ​អ្នក​ណា ក្នុង​កម្មវិធី​អ្វី​នោះ​ទេ ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​កើតហេតុ ដោយ​ពុំ​មាន​ប៉ះទង្គិច​និង​អ្វី​សោះ ស្រាប់តែ​ម៉ូតូ​រ៉េ​ចង្កូត​ចេញពី​ផ្លូវ ធ្លាក់​ចុះ​ទៅ​ក្រោម​ស្ពាន​ជី​ផុ​ច​កំពស់​ជាង​៣​ម៉ែត្រ បណ្តាល​អោយ​លោកនាយក​សាលា​សន្លប់​ស្តូកស្តឹង​នៅ​នឹង​​កន្លែង​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ទាក់ទង​ហៅ​ក្រុម​គ្រួសារ​ដើម្បី​នាំ​យក​លោកនាយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្លាម​ៗ ប៉ុន្តែ​ដោយសារ​តែ​លោក​នាយករង​របួស​ធ្ងន់ធ្ងរ ដោយ​បាក់​ស្មងជើង​ខាងឆ្វេង និង​គ្រាំ​នៅ​ផ្នែក​ខាងក្នុង​ខ្លាំង ទើប​ក្រុម​គ្រួសារ​សំរេច​នាំ​យក​ទៅ​ព្យាបាល​បន្ត នៅ​ក្នុង​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ