ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួម​ត្រេកអរ​អ្នក​ពោធិ៍សាត់​-​បាត់ដំបង​ក្រោយ​ទទួល​បានការ​ដំណើរការ​ផ្លូវ​រថភ្លើង

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ គម្រោង​កំណាត់​ផ្លូវ​រថភ្លើង​ដឹក​អ្នកដំណើរ​បាត់ដំបង​-​ពោធិ៍សាត់​, ពោធិ៍សាត់​-​បាត់ដំបង ដែល​ទើបតែ​ស្ថាបនា​រួច​បាន​បើក​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក ស៊ុន ចាន់​ថុ​ល…

ខេត្តពោធិ៍សាត់ ៖ គម្រោង​កំណាត់​ផ្លូវ​រថភ្លើង​ដឹក​អ្នកដំណើរ​បាត់ដំបង​-​ពោធិ៍សាត់​, ពោធិ៍សាត់​-​បាត់ដំបង ដែល​ទើបតែ​ស្ថាបនា​រួច​បាន​បើក​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដោយ​មានការ​ចូលរួម​ពី​តំណាង​ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​ពីរ និង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​-​ខេត្ត​មួយ​ចំនួន​ទៀត ។

តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​លោក ឃ្លាំង សុខា អនុប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​រថភ្លើង​បាត់ដំបង​-​ពោធិ៍សាត់ មាន​ប្រវែង​សរុប​១០៧ គីឡូម៉ែត្រ ក្នុង​នោះ​ប្រវែង ៧៥ គីឡូម៉ែត្រ ស្ថិត​ក្នុង​ខេត្តបាត់ដំបង និង​ប្រវែង ៣២ គីឡូម៉ែត្រ ស្ថិត​ក្នុង​ខេត្តពោធិ៍សាត់ ។

ចំពោះ​ស្ថានីយ​ដែល​ត្រូវ​ឆ្លងកាត់​មាន​ចំនួន​១៦​ស្ថានីយ​គឺ ស្ថានីយ​បាត់ដំបង អូរ​ដំបង អូរ​ស្រឡៅ រាំង​កេ​សី ស្វាយ​ជាតិ ភ្នំ​ធិ​បតី គោក​ត្រុំ កោះ​ចារ មោង​ឬ​ស្សី ព្រៃ​ស្វាយ កា​ឡោម​ពុក ស្វាយដូនកែវ បឹង​ខ្នារ ត្រពាំង​ជង ស្នាម​ព្រះ និង​ពោធិ៍សាត់ ក្នុង​នោះ​ខេត្តបាត់ដំបង​មាន​១១​ស្ថានីយ និង​ខេត្តពោធិ៍សាត់​មាន​៥​ស្ថានីយ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ជំរាប​ជូន​ថា ការ​បើក​ឲ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​ពី​បាត់ដំបង​មក​ពោធិ៍សាត់​នេះ​គឺជា​ដំណាក់កាល​ទី​៣​ហើយ ដែល​ដំណាក់កាល​ទី​មួយ​ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ និង​ដំណាក់កាល​ទី​២​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​កាន់​ខេត្តបាត់ដំបង ។

រថភ្លើង​មាន​កៅអីអង្គុយ​មាន​ម៉ាស៊ីនត្រជាក់ ធ្វើ​ដំណើរ​ដោយ​មិន​គិតថ្លៃ​ក្នុង​រយៈពេល​៣​ខែ ចាប់ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​០១ ខែសីហា ហើយ​នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​នឹង​ត​ភ្ជាប់​ពី​ខេត្តពោធិ៍សាត់​ទៅ​ដល់​ភ្នំពេញ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ