ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​កៀប​ជាប់​អ្នកបើកបរ​

7 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៣៨០៦ បាន​ក្រឡាប់​ហើយ​ទៅ​បុក​ទ្វារ​ទឹក​ស្ពាន កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៩ ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ត្រង់​ចំណុច​ភូមិ​ប្រ​ផុង…

ខេត្តកំពត ៖ រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៣៨០៦ បាន​ក្រឡាប់​ហើយ​ទៅ​បុក​ទ្វារ​ទឹក​ស្ពាន កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៩ ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ត្រង់​ចំណុច​ភូមិ​ប្រ​ផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត​។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា អ្នកបើកបរ​នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

បើ​តាម​ការ​អះអាង​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​ស៊ីម៉ង់​តិ៍​នេះ​បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​ក្រឡាប់​ទៅ​បុក​ទ្វារ​ទឹក​នៅ​ខាងឆ្វេង​ដៃ​ទៅ​វិញ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំងស្រុង រីឯ​អ្នកបើកបរ​ម្នាក់​ត្រូវ​បាន​កៀប​ជាប់​នៅ​កាប៊ី​ន​រថយន្ត ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​។ ចំណែក​ស៊ីម៉ង់ត៍​ត្រូវ​បាន​ជញ្ជូន​ដាក់​រថយន្ត​ផ្សេង​ទៀត ។

មន្ត្រីនគរបាល​បាន​ឱ្យ​ដឹង​ទៀត​ថា មូលហេតុ​អាច​បណ្តាល​មកពី​អ្នក​បើកបរ​ស្រវឹង ឬ​ងងុយ​ដេក ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ