ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​រៀបចំ​សន្និសីទ​២​ថ្ងៃ​នៅ​កម្ពុជា​ជំរុញ​ការ​ចល័ត​និស្សិត​នៅ​បណ្តា​ប្រទេស​អាស៊ាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨​នេះ បាន​រៀបចំ​សន្និសីទ​រយៈពេល​២​ថ្ងៃ ស្តី​ពី​ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​សម្រាប់​ឧត្តម​សិក្សា​ក្នុង​តំបន់​អាស៊ាន​ក្រោម​កម្មវិធី​ស៊ែរ ដោយ​មានការ​ចូលរួម​ពី​លោក​យ៉​ក់ ង៉ុ​យ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​លោក​ច​ច…

រាជធានី​ភ្នំពេញ ៖ សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨​នេះ បាន​រៀបចំ​សន្និសីទ​រយៈពេល​២​ថ្ងៃ ស្តី​ពី​ការ​គាំទ្រ​របស់​សហភាព​អឺរ៉ុប​សម្រាប់​ឧត្តម​សិក្សា​ក្នុង​តំបន់​អាស៊ាន​ក្រោម​កម្មវិធី​ស៊ែរ ដោយ​មានការ​ចូលរួម​ពី​លោក​យ៉​ក់ ង៉ុ​យ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​លោក​ច​ច ដេ​ហ្គា ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ។

តំណាង​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ថា អ្នកជំនាញ​ផ្នែក​ឧត្តម​សិក្សា និង​ប្រព័ន្ធ​ផ្ទេរ​ក្រេ​ឌី​ត ថ្នាក់ដឹកនាំ​ឧត្តម​សិក្សា និង​មន្ត្រីជាន់ខ្ពស់​មក​ពី​តំបន់​អាស៊ាន និង​សហភាព​អឺរ៉ុប​ប្រមាណ​២០​រូប បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ។ សន្និសីទ​នេះ​មាន​គោលបំណង ដើម្បី​ផ្តល់​ដល់​អ្នកចូលរួម​ទាំងអស់​នូវ​ការ​យល់​ដឹង​ពី​បញ្ហា​សំខាន់​ៗ​រួម​មាន​គោលនយោបាយ​អប់រំ​បច្ចុប្បន្ន ដែល​ទទួល​មានជោគ​ជ័យ និង​បទ​ពិសោធន៍​ល្អ​ៗ ដែល​បាន​អនុវត្ត​នៅ​តំបន់​អាស៊ាន​ក៏​ដូច​ជា នៅ​សហភាព​អឺរ៉ុប ។

តំណាង​សហភាព​អឺរ៉ុប​ថា ៖ នៅ​ក្នុង​ស​ន្នី​សី​ទ​ពីរ​ថ្ងៃនេះ​វាគ្មិន​នៃ​កិច្ច​ពិភាក្សា​ក៏​នឹង​ចែករំលែក​នូវ​ឧទាហរណ៍​ល្អ​ៗ​ដែល​ទាក់ទង​នឹង​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​ស្ថាប័ន និង​ការ​យល់​ដឹង​ពី​លក្ខខណ្ឌ​នៃ​ការ​អនុវត្ត និង​ផល​ប៉ះពាល់​ជាក់ស្តែង ។

ស៊ែរ គឺជា​កម្មវិធី​មួយ​ដែល​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប​ក្រោម​កិច្ចសហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន​ក្នុង​គោលបំណង ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​តំបន់ និង​លើកកម្ពស់​គុណភាព​អប់រំ​ក្នុង​ការ​ប្រកួតប្រជែង និង​អន្តរ​តូប​នី​យ៍​កម្ម​ក្នុង​ឧត្តម​សិក្សា និង​និស្សិត​អាស៊ាន ។

គម្រោង​នេះ​ផ្តល់​ចំណុច​សំខាន់​មួយ​សម្រាប់​អាស៊ាន​តាម​រយៈ​ការ​រៀនសូត្រ​ភាព​ជោគជ័យ​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ធ្វើ​សុខដុម​ណី​យ​កម្ម​ប្រព័ន្ធ​ឧម​ត្តម​សិក្សា​របស់​ខ្លួន ដោយ​ផ្នែក​លើ​វេទី​កា​នានា​របស់​ស៊ែរ​(Share)​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់ ។
លើស​ពី​នេះ​ការ​អនុវត្ត​ឧត្តម​សិក្សា​នៅ​ក្នុង​តំបន់​នឹង​ជម្រុញ​ការ​ចល័ត​និស្សិត​នៅ​ក្នុង​តំបន់​អាស៊ាន ៕

កែសម្រួលដោយ