ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​បើក​សម័យប្រជុំ​ពេញអង្គ និង​អនុម័ត​សេចក្តីព្រាងច្បាប់ និង​របៀប​វារ​មួយ​ចំនួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​៣១ ខែឧសភា ដើម្បី​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥​រដ្ឋសភា ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី និង​សេចក្តីព្រាងច្បាប់​មួយ​ចំនួន​ទៀត ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​៣១ ខែឧសភា ដើម្បី​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥​រដ្ឋសភា ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី និង​សេចក្តីព្រាងច្បាប់​មួយ​ចំនួន​ទៀត ។

សម័យប្រជុំ​សភា​ធ្វើ​ក្រោម​អ​ធីប​តី​ភាព​សម្តេច ហេង​សំ​រិ​ន ប្រធានរដ្ឋសភា​វេលា​ម៉ោង​៨​ព្រឹក​ដោយ​លើកយក​របៀប​វារ​ដូច​ជាទី​១ – ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី ។

២ – ការ​ពិភាក្សា និង​ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​សញ្ជាតិ ។ ទី​៣ – ការ​ពិភាក្សា និង​ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​អង្ក​ការ​សហ​ប្រ​តិ​ប​តិ្ត​ការ​ព្រៃឈើរ​អាស៊ី ។ ទី​៤- ការ​ពិភាក្សា និង​ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​២៣ មាត្រា​៣០ មាត្រា​៣៣ មាត្រា​៣៤ មាត្រា ៣៥ មាត្រា​៣៦ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ និង​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង និង​ការ​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/ រកម​/ ០២០១/០៩ ចុះ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០០១ ។

សូម​ជម្រាប​ថា ការ​បើក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នេះ បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ការ​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ពិនិត្យ និង​អនុម័ត​លើ​របៀប​វារ​ដូច​ជា ៖
១ – អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បរ​មា​ដល់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ពិនិត្យ​សិក្សា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធ​ជន យុវ​នីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី​នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ។

២ – អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច​«​គ​» ផ្នែក​ទី​៣​នៃ​ជំពូក​ទី​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២ នៃ​ច្បាប់​ស្តី​ពី​ការងារ​ដល់​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធ​ជន យុវ​នីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និ ង​កិច្ចការ​នារី​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ ។

៣ – អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​៦ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១២ ចំណងជើង​ជំពូក​ទី​៤ មាត្រា​១៦ មាត្រា​១៩ មាត្រា​២៦ មាត្រា​៥០ មាត្រា​៥១ មាត្រា​៥២ មាត្រា​៥៣ មាត្រា​៥៤ មាត្រា​៥៥ មាត្រា​៥៦ មាត្រា​៥៧ មាត្រា​៥៨ មាត្រា​៥៩ មាត្រា​៦៥ មាត្រា​៦៦ មាត្រា​៦៧ និង​មាត្រា​៦៨ នៃ​ច្បាប់​ស្តី​ពី​ស្តង់ដា​កម្ពុជា​ដល់​គណៈកម្មការ​សាធារណការ​ដឹក​ជញ្ជូន​ទូរគមនាគមន៍ ប្រៃសណីយ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ពិនិត្យ សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ