ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​អ្នក​បើក​ភ័យ​ប៉ុនណា​បើក​ចឹ​ង​នោះ !(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ដឹក​ដែក​មួយ​គ្រឿង​បាន​ដាច់​កង់ ខណៈ​ពេល​កំពុង​តែ​បើក​លឿន ទើប​បណ្តាល​ឲ្យ​ក្រឡាប់​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២៥​នាទី ផ្លូវ​២១៧ ហៅ​ផ្លូវ​ចម្ការ​ដូង នៅ​ភូមិ​រលួស…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ដឹក​ដែក​មួយ​គ្រឿង​បាន​ដាច់​កង់ ខណៈ​ពេល​កំពុង​តែ​បើក​លឿន ទើប​បណ្តាល​ឲ្យ​ក្រឡាប់​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២៥​នាទី ផ្លូវ​២១៧ ហៅ​ផ្លូវ​ចម្ការ​ដូង នៅ​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោរ ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ខាងលើ​បាន​ដាច់​កង់​ក្រោយ​ខាងស្តាំ ដែល​បើកបរ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដឹក​ដែក​ពេញ​ទ្រុង​ខាងក្រោយ ស្រាប់តែ​ពេល​បើក​ៗ​ក៏​បាន​ដាច់​កង់​តែ​ម្តង តែ​មិន​មាន​អ្នក​គ្រោះថ្នាក់​ទេ ។ ចំណែក​អ្នកបើកបរ​មិន​បាន​ប្រាប់​ឈ្មោះ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ខណ្ឌដង្កោរ​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ដោយ​អត់​មាន​ប៉ះពាល់​អ្នក​ធ្វើ​ដំណើរ និង​របួស​ឡើយ ហើយ​ក៏​ប្រគល់​ឲ្យ​ក្រុមហ៊ុន​នោះ​ស្ទួ​ច​យក​ទៅ​ជួសជុល​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ