ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ក្នុង​ប្រឡាយ​ទឹក​គ្រប​កំ​ផ្លោ​ក​ពីលើ សមត្ថកិច្ច​ប្រកាស​រក​សាច់ញាតិ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សព​បុរស​ម្នាក់​ដែល​មានកំ​ផ្លោ​ក គ្រប​សង្កត់ពីលើ ក្នុង​ភាព​ហើម​ស្អុយ ត្រូវ​បាន​អ្នកនេសាទ​ត្រី ប្រទះ​ឃើញ​នៅ​ក្នុង​ប្រឡាយ​ទឹក​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ឧសភា នៅ​ចំណុច​ក្នុង​ប្រ​ទំនប់​៩៤​ ដី​ភូមិ​ប្រាសាទ…

ខេត្តកណ្ដាល ៖ សព​បុរស​ម្នាក់​ដែល​មានកំ​ផ្លោ​ក គ្រប​សង្កត់ពីលើ ក្នុង​ភាព​ហើម​ស្អុយ ត្រូវ​បាន​អ្នកនេសាទ​ត្រី ប្រទះ​ឃើញ​នៅ​ក្នុង​ប្រឡាយ​ទឹក​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ឧសភា នៅ​ចំណុច​ក្នុង​ប្រ​ទំនប់​៩៤​ ដី​ភូមិ​ប្រាសាទ ​ឃុំ​ព្រែក​ស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព​ត៌​មាន​ថា​មាន​ករណី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ភ្លាម សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចុះ​ទៅ​ពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ ។ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សព​ជន​ជន​រង​គ្រោះ​បាន​ស្លាប់​ប្រហែល​៥​ទៅ​៦​ថ្ងៃ​មក​ហើយ មិន​ទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយ​​ទេ ភេទ​ប្រុស អាយុ​ចន្លោះ​៣០-៤០​ឆ្នាំ​។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា តាម​ឈ្មោះ​ម៉ុ​ក ស្រ៊ី​ន ភេទ​ប្រុស បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ប្រហែល​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩ ឧសភា ខ្លួន​និង​ឈ្មោះ​ផ​ន ផាត បាន​ទៅ​បង់សំណាញ់​ចាប់​ត្រី​នៅ​ចំណុច​ខាងលើ ពេល​ទៅ​ដល់​ក៏​ប្រទះ​ឃើញ​សពបុរសម្នាក់​​នៅ​ក្នុង​ប្រឡាយ​ទឹក​ទំនប់​៩៤ ភូមិ​ប្រាសាទ ឃុំ​ព្រែក​ស្លែង រួច​បាន​រាយការណ៍​មក​សមត្ថកិច្ច ។

គណៈកម្មការដែល​​ចុះ​ពិនិត្យសព​​រួម​មាន កម្លាំង​ជំនាញ​ខេត្ត កម្លាំង​ជំនាញ​ស្រុក ប៉ុស្តិ៍​អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ទៅ​លើ​សព រក​ឃើញ​ថា​ ​សព​នៅ​ប្រឡាយ​ក្រោម​ដើម​ត្រស់ ត្រូវ​បាន​គ្រប​ដោយ​ដើម​កំប្លោក និង​លប​ត្រី​គ្រប​ពីលើ ។ សព​អត់​ពាក់អាវ, ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង​ពណ៌​ខៀវ, ស្លៀកខោ​លី​អូ​ពណ៌​ខ្មៅ, ស្លាប់​ដេក​ក្បាល​ទៅ​ទិស​ខាងត្បូង, មាន​ស្នាម​បែក​នៅ​លើ​ចិញ្ចើម​ខាងឆ្វេង​ មិន​ដល់​ឆ្អឹង, មាន​ស្នាម​ជាំ​ក្រោម​ថ្គាម ក្រោម​ទងត្រចៀក, បាក់ឆ្អឹង​ថ្គាម​ផ្នែក​ខាងឆ្វេង, បែក​ឆ្អឹង​ក្បាលជង្គង់ (​បែក​អ​ង្គុ​ញ​) ​ខាង​ស្ដាំ, ស្នាម​មុត​ដាច់​ស្មើ​លើ​ក្បាលជង្គង់​ប៉ះទង្គិច​នឹង​វត្ថុ​រឹង​មុខ​មុត (​សង្ស័យ​កាំបិត​), សព​មានកំ​ពស់​១,៦០​ម៉ែត្រ ​នៅ​ក្នុង​ហោ​ប៉ាវ​អាវ​មាន​ក្រដាសប្រាក់​ប្រាំ​ពាន់​រៀល​ចំនួន​១​សន្លឹក និង​ក្រដាសប្រាក់​ប្រាំ​រយ​រៀល​ចំនួន​៣​សន្លឹក​។

ផ្អែក​តាម​ការ​ពិនិត្យ​សព​របស់​ផ្នែក​ជំនាញ​ខេត្ត​-​ស្រុក និង​គ្រូពេទ្យ រក​ឃើញ​ថា សព​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ករណី​ឃាតកម្ម​។

ក្រោយ​ពេល​ពិនិត្យ​សព​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​លោក​មេឃុំ​ដើម្បី​យក​ទៅ​កប់ រង់ចាំ​ប្រកាស​រក​សាច់ញាតិ​មក​ទទួលយក​។ សមត្ថកិច្ច​សូម​ប្រកាស​រក​សាច់ញាតិ​ជន​រង​គ្រោះ​ខាងលើ ប្រសិនបើ​មាន​បាត់​បងប្អូន ដូច​មាន​ភិនភាគ​ខាងលើ សូម​ធ្វើការ​ទាក់ទង​មក​សមត្ថកិច្ច អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ