ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! កិន​មនុស្ស​ស្លា.ប់​ឡើង​ខ្ទេច​សាច់​ទៀត​ហើយ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ កម្មការិនី​២​នាក់ ខណៈ​ពេល​កំពុង​ដើរ​ចេញពី​ធ្វើការ​ឆ្លងផ្លូវ​ទៅ​កាន់​ផ្ទះ​ជួល ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​១​គ្រឿង​របស់​ក្រុមហ៊ុន​SP បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បុក និង​កិន​បណ្ដាល​ឲ្យ​ខ្ទេច​ខ្លួន​ស្លាប់​ភ្លាម​ៗ​ទាំង​២​នាក់​នៅ​នឹង​កន្លែង​តែ​ម្ដង ។ បន្ទាប់​មក​រថយន្ត​បាន​បើក​រត់​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ ទើប​ឈប់…

ខេត្តកណ្ដាល ៖ កម្មការិនី​២​នាក់ ខណៈ​ពេល​កំពុង​ដើរ​ចេញពី​ធ្វើការ​ឆ្លងផ្លូវ​ទៅ​កាន់​ផ្ទះ​ជួល ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​១​គ្រឿង​របស់​ក្រុមហ៊ុន​SP បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បុក និង​កិន​បណ្ដាល​ឲ្យ​ខ្ទេច​ខ្លួន​ស្លាប់​ភ្លាម​ៗ​ទាំង​២​នាក់​នៅ​នឹង​កន្លែង​តែ​ម្ដង ។ បន្ទាប់​មក​រថយន្ត​បាន​បើក​រត់​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ ទើប​ឈប់ រួច​ហើយ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល ។

ចំណែក​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក និង​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២៣-២៤ ត្រង់​ចំណុច​ភូមិ​ស្វាយ​ជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា នាង​កម្មការិនី​រង​គ្រោះ​ដល់​ស្លាប់​បាត់បង់​ជីវិត​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ ស្រែ ឡំ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​ត្រាប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ជាវ លី​ន អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា ។ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

រីឯ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​ណូ​ដាយ ពណ៌​ក្រហម ប្រភេទ​ដឹក​ទំនិញ របស់​ក្រុមហ៊ុន​S P ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5622 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ ម្នាក់ ហើយ​បាន​រត់គេច​ខ្លួន​បាត់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ចេញពី​ធ្វើការ​ថែម​ម៉ោង​ពេល​យប់ ហើយ​បាន​នាំ​គ្នា​ដើរ​ចេញពី​ក្នុង​រោងចក្រ​នៅ​ជិត​កន្លែង​កើតហេតុ​នោះ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​ជួល​ដែល​ពួក​នាង​ស្នាក់​នៅ ។ លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ពួក​នាង​បាន​ដើរ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈនោះ​ស្រាប់តែ​រថយន្ត​បង្ក​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន និង​មិន​ប្រកាន់​ស្ដាំ​ជ្រុល​ទៅ​បុក និង​កិន​ជន​រង​គ្រោះ​ទាំង​២​នាក់ បណ្ដាល​ឲ្យ​ខ្ទេច​សាច់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​រថយន្ត​នេះ​បាន​បើក​រត់គេច​ចេញពី​កន្លែង​កើតហេតុ​បាន​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ទើប​ឈប់ ហើយ​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។
ចំណែក​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​នាំ​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​រង់ចាំ​ការ​ដោះស្រាយ ព្រមទាំង​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ