ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំគេចដែរតែមិន​ផុត កិនខ្ទេច​សាច់​ដូច​គេចិញ្ច្រាំ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​ប្រេងសាំង​១​គ្រឿង​មាន​សណ្ដោង​កន្ទុយ​ដឹក​ស៊ីទែន​ប្រង​ផង​បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​វាក់​ជាមួយ​បុរស​ម្នាក់​ដែល​អ្នក​ជិះ​ម៉ូតូ​ដឹក​មាន់​ជា​ច្រើន​ក្បាល​កាត់​ភ្លៀងរលឹម​ស្រិច​ៗ ហើយដោយ​សារ​តែ​ស្ថានភាព​ផ្លូវ​រអិល​ផង​នោះ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ ។ ពេល​នោះ​រថយន្ត​ខាងលើ​បាន​កាច់ចង្កូត​គេច និង​ជាន់​ហ្វ្រាំង​ឈប់​យ៉ាង​ប្រថុចញ៉ុច​ខ្លាំង​ពេក ក៏​បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​សង្កត់​លើ​អ្នក​ជិះ​ម៉ូតូ​នោះ និង​អូស​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ…

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​ប្រេងសាំង​១​គ្រឿង​មាន​សណ្ដោង​កន្ទុយ​ដឹក​ស៊ីទែន​ប្រង​ផង​បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​វាក់​ជាមួយ​បុរស​ម្នាក់​ដែល​អ្នក​ជិះ​ម៉ូតូ​ដឹក​មាន់​ជា​ច្រើន​ក្បាល​កាត់​ភ្លៀងរលឹម​ស្រិច​ៗ ហើយដោយ​សារ​តែ​ស្ថានភាព​ផ្លូវ​រអិល​ផង​នោះ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ ។ ពេល​នោះ​រថយន្ត​ខាងលើ​បាន​កាច់ចង្កូត​គេច និង​ជាន់​ហ្វ្រាំង​ឈប់​យ៉ាង​ប្រថុចញ៉ុច​ខ្លាំង​ពេក ក៏​បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​សង្កត់​លើ​អ្នក​ជិះ​ម៉ូតូ​នោះ និង​អូស​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ខ្ទេច​សាច់​ដូច​គេ​ចិញ្ច្រាំ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ចំណែក​មាន់​ក៏​ងាប់​ជា​ច្រើន​ក្បាល​ផង​ដែរ​។

 ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២០K ស្ថិត​នៅ​ក្នុងភូមិ​សិរីសម្បត្តិ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ដោយឡែក​បុរស​រង​គ្រោះ​មិន​ត្រូវ​បាន​គ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ី​ទី សេ​១០០ កូរ៉េ ព​ណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្ដាល ១K-៣៣៥៦ ។ រីឯ​រថយន្ត​ដឹក​ប្រេងសាំង​មាន
សណ្តោង​កន្ទុយ​ដឹក​ស៊ីទែន បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ រស់ អៀង​លី អាយុ​៤១​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ដោយ​ស្ថានភាព​ផ្លូវ​រអិល​បាន​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់ ។ ខណៈនោះ​ស្រាប់តែ​រថយន្ត​ដឹក​ប្រេងសាំង​មាន​សណ្តោង​កន្ទុយ​ដឹក​ស៊ីទែន បាន​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​បាន​មក​ដល់ ហើយ​ពេល​ឃើញ​ជន​រង​គ្រោះ​ដួល​បែប​នេះ​ក៏​បាន​បើក​គេច និង​ជាន់​ហ្វ្រាំង​ឈប់​ទាំង​ប្រថុចញ៉ុច  ប៉ុន្តែ​ដោយសារ​តែ​រថយន្ត​កំពុង​មាន​ល្បឿន​លឿន​ផង​នោះ​មិន​អាច​ឈប់​បាន​ឡើយ រួច​ក៏​ក្រឡាប់​សង្កត់​លើ​ជន​រង​គ្រោះ និង​ម៉ូតូ ព្រមទាំង​អូស​ជា​ច្រើន​ម៉ែត្រ​ថែម​ទៀត បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទេច​សាច់​ដូច​គេ​ចិញ្ច្រាំ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​ ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​បានរងការ​​ខូចខាតធ្ងន់ធ្ងរ រីឯមាន់ក៏​ងាប់អស់ជា​ច្រើនក្បាល​ ។​

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​រត់គេច​ខ្លួន​ដែរ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ភូមិ​ដេញ​តាម​ចាប់​បាន​រួច​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​គង​ន​យ​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

ចំណែក​រថយន្ត និង​ម៉ូតូ​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ធ្វើការ​វាស់វែង និង​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ