ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ជិត​សម្រាលកូន​ជិះ​ម៉ូតូ​ទៅ​យក​អត្តសញ្ញាណប័ណ្ណ​ត្រូវ​ចោរប្លន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារ​តែ​ប្រពន្ធ​ជិត​សម្រាលកូន​ចង់​ប្តូរ​កន្លែងធ្វើការ​ពេល​ចេញពី​ធ្វើការ​បាន​ទៅ​យក​អត្តសញ្ញាណប័ណ្ណ​នៅ​ឯ​ស្រុក​កំណើត​ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ប្លន់​ម៉ូតូ និង​ទូរស័ព្ទ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ខាងកើត​វត្ត​ភ្នៀ​ត តាម​បណ្តោយ​ផ្លូវលំ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារ​តែ​ប្រពន្ធ​ជិត​សម្រាលកូន​ចង់​ប្តូរ​កន្លែងធ្វើការ​ពេល​ចេញពី​ធ្វើការ​បាន​ទៅ​យក​អត្តសញ្ញាណប័ណ្ណ​នៅ​ឯ​ស្រុក​កំណើត​ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ប្លន់​ម៉ូតូ និង​ទូរស័ព្ទ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ខាងកើត​វត្ត​ភ្នៀ​ត តាម​បណ្តោយ​ផ្លូវលំ ភូមិ​ស្នោរ សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ សម្បត្តិ វ​ណ្ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ក្នុង​វាំង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ សម្ភារ​ដែល​ជនសង្ស័យ​ប្លន់​យក​រួម​មាន​ទូរស័ព្ទ​ដៃ iPhone 6 ១​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GE -2439 ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​ទើប​ចេញពី​ធ្វើការ​ហើយ​ឆ្លៀតពេល​ទៅ​យក​អត្តសញ្ញាណប័ណ្ណ​នៅ​ឯ​ស្រុក​កំណើត​ដោយសា​តែ​ប្រពន្ធ​គាត់​ពោះធំ​ជិត​សំរាលកូន ហើយ​គាត់​ចង់​ប្តូរ​កន្លែងធ្វើការ​នៅ​ជិត​ប្រពន្ធ​ដើម្បី​ជួយ​ថែទាំ​ប្រពន្ធ ។ ខណៈ​ជន​រង​គ្រោះ​គាត់​ជិះ​ម៉ូតូ​មក​ដល់​ផ្លូវលំ​កន្លែង​កើតហេតុ​ដោយ​ផ្លូវ​ទើបនឹង​ឈូស​ឆាយ​ថ្មី​ហើយ​ទើបនឹង​ភ្លៀង​ធ្លាក់​មួយ​មេ​ផង​នោះ​បណ្តាល​អោយ​រអិល ហើយ​រូប​គាត់​ជិះ​ម៉ូតូ​តិច​ៗ​ស្រាប់តែ​មាន​ជនសង្ស័យ​មាន​គ្នា​៣​នាក់​មាន​អាវុធ​ខ្លី​ផង​ដែរ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម មិន​ចាំ​ស្លាក​លេខ​បាន​ភ្ជង់​គំរាម​យក​ទូរស័ព្ទ និង​អោយ​ចុះ​ពី​លើក​ម៉ូតូ​បើ​មិន​ចុះ​ពួក​គេ​នឹង​បាញ់​សំលាប់​ចោល ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ​ខ្លាច​ក៏​ព្រម​ប្រគល់​ឲ្យ​អោយ​ជនសង្ស័យ​ដោយ​សុវត្ថិភាព ។ ភ្លាម​ៗ​នោះ​ដែរ​ជន​រង​គ្រោះ​ដោយ​មិន​មាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ទេ​បាន​ដើរ​ចេញពី​កន្លែង​កើតហេតុ​ជាង​១០០​ម៉ែត្រ​ដល់​កន្លែង​ដី​ពុះ​ឡូត៍​ថ្មី​ទើបបាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បានឃើញ​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ដើរ​ចុះឡើង​ៗ​ជាង​កន្លះ​ម៉ោង​មក​ហើយ ហើយ​មិនដឹង​ដើរ​រក​អី ហើយ​មិនដឹង​ថា​ជា​ចោរប្លន់​នោះ​ឡើយ ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្នោរ​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ទទួល​ពាក្យបណ្ដឹង​ដើម្បី​ស៊ើបអង្កេត​រកមុខ​សញ្ញា​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ