ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សវិទ្យាល័យ2នាក់ចេញឆក់ខុសបច្ចេកទេសសល់ត្រឹមដង្ហើមចង្រិត

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ជនជាតិ​ចិន​ម្នាក់​ដែល​កំពុង​ដើរ​តាម​ផ្លូវ​តែ​ក៏​ត្រូវ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ទៀតរ​ត់ទៅ​វាយ​ជនសង្ស័យ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នេះ​នាំ​គ្នា​ចាប់​វាយ​ទ្រោម​ខ្លួន​ទើប​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​សួរនាំ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ខាង​មុខ​អាគារ​ខន​ដូរ ឌី​ខាស់​ស្ត័​រ​៨៣…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ជនជាតិ​ចិន​ម្នាក់​ដែល​កំពុង​ដើរ​តាម​ផ្លូវ​តែ​ក៏​ត្រូវ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ទៀតរ​ត់ទៅ​វាយ​ជនសង្ស័យ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នេះ​នាំ​គ្នា​ចាប់​វាយ​ទ្រោម​ខ្លួន​ទើប​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​សួរនាំ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ខាង​មុខ​អាគារ​ខន​ដូរ ឌី​ខាស់​ស្ត័​រ​៨៣ ក្បែរ​នឹង​ផ្សារ​ទំនើប​ធី​ខេ ដែល​នៅ​តាម​បណ្តោយ​ផ្លូវ​៣១៥ ស្ថិត​ក្នុង​សង្កាត់​បឹ​ក​កក់​ទី​១ ខណ្ឌទួលគោក ។

ជនសង្ស័យ​ទី​១​មានឈ្មោះ ទូច ម៉ែ​ង​ហុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ វិទ្យាល័យ​ទួល​សង្កែ ស្នាក់​នៅ​សង្កាត់​ទូល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម និង​ទី​២​មានឈ្មោះ ស៊ា​ង ជាង​កាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១១​នៅ​វិទ្យាល័យ​វត្ត​កោះ ស្នាក់​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា មាន​ស្រុ​កំណើត​នៅ​ខេត្តតាកែវ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ប្រុស​ស្រី​ពីរ​នាក់​បាន​បណ្តើរគ្នា​ដោយ​ថ្មើរជើង​តាម​បណ្តោយ​ផ្លូវ​លេខ​៣១៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រួម​ទាំង​មាន​បុរស​ជា​ជនជាតិ​ម្នាក់​ផ្សេង​ទៀត​ដើរ​ម្នាក់ឯង​តាម​ពីក្រោយ​ជន​រង​គ្រោះ​ឃ្លាត​ពី​គ្នា​ប្រមាណ​១០​ម៉ែត្រ ។ ជនជាតិ​ចិន​ប្រុស​ស្រី​ទាំង​ពីរ​នាក់​ខាងលើ​នោះ​គឺ​ទើបតែ​ដើរ​ចេញ​មកពីផ្សារ​ទំនើប​ធី​ខេ​ក្នុង​គោលបំណង​ដើរ​ចូល​ទៅ​ខន​ដូរ​ខាងលើ​ដែល​ជា​កន្លែង​របស់​ពួក​គេ​ស្នាក់​នៅ ។ លុះ​ដើរមក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 1H-8708 ជិះ​មក​ពីក្រោយ​រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពីរ​នារី​ជា​ជនជាតិ​ចិន​ដែល​កាន់​យួរ​នៅ​ដៃ​ខាងលើ​បាន​សម្រេច ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​ក៏​បម្រុង​នឹង​បត់​ម៉ូតូ​ត្រឡប់​ក្រោយ​ដើម្បី​ជិះ​រត់គេច​ខ្លួន​ជា​អកុសល​ក៏​ត្រូវ​បាន​បុរស​ជា​ជនជាតិ​ចិន​ដែល​ដើរ​ម្នាក់ឯង​តាម​ពីក្រោយ​ជន​រង​គ្រោះ​ខាងលើ​បាន​រត់​ស្ទុះ​ទៅ​វាយ​ជនសង្ស័យ​ទាំង​ពីរ​អ្នក​ខាងលើ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ទើប​បង្ក​អោយ​មាន​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​នាំ​គ្នា​ជួយ​អន្តរាគមន៍​ស្ទាក់​ចាប់​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ និង​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្តាល​ឲ្យ​ទ្រោម​ខ្លួន ។ ភ្លាម​ៗ​នោះ​នារី​ជា​ជនជាតិ​ចិន​ដែល​ជន​រង​គ្រោះ​រូប​ទាំង​បុរស​ជា​ជនជាតិ​ម្នាក់​ទៀត​ដែល​ដើរ​ជាមួយ​គ្នា​បាន​យក​កាបូប​របស់​ពួក​គេ​រួច​ដើរ​ចូល​ទៅ​ក្នុង​ខន​ដូរ​ខាងលើ​បាត់​ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ហើយ​ក៏​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ទៅ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​១​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង​ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ