ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្អាត4រូបពន្លះមួយប្រាវផ្អើលគេផ្អើលឯង

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​៤​នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក SCION ពណ៌​ស ទើបនឹង​ចេញពី​ផឹកស៊ី​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​លឿន​បួង​ចង្កូត​បត់​ស្តាំ​ក៏​ជ្រុល​ចង្កូត​ឡើង​លើ​ខឿន​ចិញ្ចើម​ផ្លូវ​ហើយ​ជ្រុល​ទៅ​បុក​បាក់​ឆត្រ និង​បែក​ផើងផ្កា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​៤​នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក SCION ពណ៌​ស ទើបនឹង​ចេញពី​ផឹកស៊ី​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​លឿន​បួង​ចង្កូត​បត់​ស្តាំ​ក៏​ជ្រុល​ចង្កូត​ឡើង​លើ​ខឿន​ចិញ្ចើម​ផ្លូវ​ហើយ​ជ្រុល​ទៅ​បុក​បាក់​ឆត្រ និង​បែក​ផើងផ្កា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​៤​នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​បើករថយន្ត​មួយ​គ្រឿង SCION ពណ៌​ស តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​មិនដឹង​ថា ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​ពី​ណា​នោះ​ទេ​បានជា​បើករថយន្ត​លឿន​ហើយ​បួង​ចង្កូត​បត់​ស្តាំ​មក​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ក៏​ជ្រុល​ឡើង​លើ​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឱ្យ​រេ​ចង្កូត​ទៅ​ស្តាំ​ជ្រុល​ទៅ​បុក​ឆត្រ និង​ផើងផ្កា​បណ្តាល​ឱ្យ​បាក់បែក ចំណែក​ខូចខាត​រថយន្ត​បាក់​កញ្ចក់​ខាងស្តាំ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​ទៅ​ឃើញ​ថា មិន​មាន​ស្នាម​បែកបាក់​ខឿន​ចិញ្ចើម​ផ្លូវ​បានឱ្យ​ម្ចាស់​រថយន្ត​ដោះស្រាយ​ជាមួយ​ម្ចាស់​ហាង​ដែល​រង​ការ​ខូចខាត​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ