ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្នាក់​នៅផ្ទះ​ជួល​ស្រែក​ឆោឡោ​គ្រប់​គ្នា​ពេល​ឃើញ​បែប​នេះ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​៦០​ឆ្នាំ​ម្នាក់ តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ​រុំ​ា​រ៉ៃ​ពេក​មក​ជួល​ផ្ទះ​ស្នាក់​នៅ​បាន​៣​ថ្ងៃ បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ច្រក​កាំជណ្ដើរ​ផ្ទះ​ជួល បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​១០៧ ភូមិ​ទួល​សំពៅ…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​៦០​ឆ្នាំ​ម្នាក់ តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ​រុំ​ា​រ៉ៃ​ពេក​មក​ជួល​ផ្ទះ​ស្នាក់​នៅ​បាន​៣​ថ្ងៃ បាន​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ច្រក​កាំជណ្ដើរ​ផ្ទះ​ជួល បង្ក​ឲ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​១០៧ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

សព​បុរស​ចង​.​ក​មានឈ្មោះ ម៉ា ប៊ុ​ណ្ណែ​ល អាយុ​៦០​ឆ្នាំ មាន​ជំងឺ​រាំ​រ៉ៃ​ជាង​៧​ឆ្នាំ​មក​ហើយ ទើបតែ​មក​ជួល​ផ្ទះ​កើតហេតុ​បាន​៣​ថ្ងៃ ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​ខាងលើ​នេះ ទើបតែ​មក​ជួល​ផ្ទះ​ស្នាក់ នៅ​ចំណុច​កើតហេតុ​បាន​រយៈពេល​៣​ថ្ងៃ តែ​គាត់​មាន​ជំងឺ​រុំ​ា​រ៉ៃ​ជា​យូរ​ឆ្នាំ​មក​ហើយ មិនដឹង​ថា គាត់​មាន​វិបត្តិ​រឿង​អត់​លុយ​ព្យាបាល​ជំងឺ ឬ​ក៏​ជំងឺ​ធ្វើទុក្ខ​ពិបាក​ក្នុង​ខ្លួន​ពេក បានជា​សម្រេច​ទៅ​ចង​.​ក​សម្លាប់​ខ្លួន ធ្វើ​ឲ្យ​អ្នក​ជួល​ផ្ទះ​នៅ​ទីនោះ​ដើរ​ឡើងជណ្តើរ​ប្រទះ​ឃើញ​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ក៏​បាន​ស្រែក​ឆោឡោ​ផ្អើល​អ្នក​ជិតខាង ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​នឹង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ឃើញ​ថា ពិតជា​ស្លាប់​ដោយសារ​ចង​.​ក​សម្លាប់​ខ្លួន​ពិតមែន ។ សព​ត្រូវ​បាន​សមត្ថកិច្ច​ទំនាក់ទំនង​ហៅ​ក្រុម​គ្រួសារ​មក​ទទួល​ដឹក​យក​ទៅ​តម្កល់​នឹង​ធ្វើបុណ្យ​នៅ​ឯ​វត្ត​នាគ​វ​ន្ត័​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ