ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចេញ​រកស៊ី​ឆក់​បាន​២​ដង ជាប់អន្ទាក់​នគរបាល​ព្រហ្មទណ្ឌ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ឧសភា ២០១៨ បាន​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ឆក់​ជនបរទេស​ចំនួន​៤​នាក់ ដែ​ក្នុង​នោះ​ពួក​គេ​ទើប​ធ្វើ​សកម្មភាព​បាន​ត្រឹមតែ​២​លើក​។ ជនសង្ស័យ​ទាំង​៤​នាក់ ១.​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ឧសភា ២០១៨ បាន​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ឆក់​ជនបរទេស​ចំនួន​៤​នាក់ ដែ​ក្នុង​នោះ​ពួក​គេ​ទើប​ធ្វើ​សកម្មភាព​បាន​ត្រឹមតែ​២​លើក​។ ជនសង្ស័យ​ទាំង​៤​នាក់ ១.​ឈ្មោះ ផង់ វុ​ទ្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ មាន​ជ័យ រាជធានី​ភ្នំពេញ​។ ២.​ឈ្មោះ អៀម សុខ​ឡាំ​ដា ហៅ​អិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​១៦០ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ៣.​ឈ្មោះ ហេង ជួយ​ឡេ​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​វិទ្យាល័យ​វត្ត​កោះ ថ្នាក់​ទី​៧A១ ផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ និង​ទី​៤.​ឈ្មោះ គឹ​ម ឆាយ​ហួត ហៅ​ពយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​លក់​គ្រឿង​រថយន្ត ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

វត្ថុ​តាង​ចាប់​យក​ម៉ូតូ​ដែល​ជា​មធ្យោបាយ ជិះ​ធ្វើ​សកម្មភាព ១.​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ​១GY-៩៥៦៤ ២.​ម៉ូតូ​ម៉ាក​ហុងដា​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BE-១៥៦២ មួយ​គ្រឿង ៣.​ម៉ូតូ​ម៉ាក វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១U-០៥៧៥ មួយ​គ្រឿង​។ ភស្តុ​តាង​ដកហូត​ដែល​ជា​របស់​ជន​រង​គ្រោះ ១.​កាបូបដៃ ពណ៌​ខ្មៅ ចំនួន​០១ ២.​លិខិត​ឆ្លង​ឈ្មោះ LIN WEI លេខ EB០៧៦១១៧៨ ៣.​កាត ATM ចំនួន​០៣ ៤.​ប​ណ្ណ័​បើកបរ​រថយន្ត​ជនជាតិ​ចិន ប្រភេទ​C១ ចំនួន​០១ និង​ឯកសារ​ពាក់​ពន្ធ​មួយ​ចំនួន​ទៀត​។ ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ខាងលើ​នេះ លោក​វរៈសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​សារភាព​ហើយ ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​ជនបរទេស​ចំនួន​២​លើក លើក​ទី​១ ឆក់​កាបូបដៃ ពណ៌​ខ្មៅ ពី​ជនបរទេស​នៅ​ចំណុច ផ្លូវ​១០៥ កែង​២៧៤ ភូមិ​១ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា កាលពី​ថ្ងៃ​ទី​២៧ ឧសភា ២០១៨ វេលា​ម៉ោង​៥ និង​២០​នាទី​រសៀល ពី​ជន​រង​គ្រោះ​ឈ្មោះ LIN WEI ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ ED ០៧៦១១៧៨ ចុះ​ថ្ងៃ​ទី​១១ កញ្ញា ២០១៨ ស្នាក់​នៅ​បន្ទប់​លេខ​៧០៩ សណ្ឋាគារ​កា​ដា​លី​ស ផ្ទះ​លេខ​១០៥ ភូមិ​១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា​។

អំពើ​ឆក់​នោះ​ជន​រង​គ្រោះ​បាត់បង់​សម្ភារ​រួម​មាន​៖ កាបូបដៃ ពណ៌​ខ្មៅ​ចំនួន​០១,​លិខិតឆ្លងដែន ចំនួន​០១ កាត​ATM ចំនួន​០៣,​ប​ណ្ណ័​បើកបរ ចំនួន​០១, ប្រាក់​ចិន​ចំនួន ៧០០,​ប្រាក់​ដុល្លារ​ចំនួន​៨០​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​មួយ​ចំនួន​ទៀត​។ លើក​ទី​២-​ឆក់​កាបូបដៃ ពណ៌​ខ្មៅ ពី​ជនបរទេស​នៅ​ចំណុច​មុខ​សណ្ឋាគារ អេ​ស៊ា​ផេ​លេស ផ្ទះ​លេខ​២១៩ ផ្លូវ​លេខ​៩៣ ភូមិ​៥ សង្កាត់​អូរ​ឫស្សី​៤ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ឧសភា ២០១៨ វេលា​ម៉ោង​ប្រហែល​៩ និង​២០​នាទី​យប់ ពី​ជន​រង​គ្រោះ​ឈ្មោះ WANG CHUNXIAO ភេទ​ប្រុស អាយុ​៤១ ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ ED ០៧២០១៦១ ចុះ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០១៨ ស្នាក់​នៅ​សណ្ឋាគារ អេ​ស៊ា​ផេ​លេស ផ្ទះ​លេខ​២១៩ ផ្លូវ​លេខ​៩៣ សង្កាត់​អូរ​ឫស្សី​៤ ខណ្ឌ ៧​មក​រា រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​បាត់បង់​សម្ភារ​រួម​មាន​៖ លិខិតឆ្លងដែន​ជនជាតិ ចិន ចំនួន​០១ ក្បាល​,​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ចិន​ចំនួន​០១​សន្លឹក​,​កាត​ធនាគារ​ATM ចំនួន​០៣​សន្លឹក ,​កាត​បង្វិល​លុយ​តាម​អ៊ិ​ន​ធើ​ណិ​ត​លេខ ០២UFB ០១ ចំនួន​០១​សន្លឹក និង​ប្រាក់​ដុ​លា្ល​រ ១,៨០០ ដុល្លារ​អា​មេ​រិ​ក​។ ជនសង្ស័យ​ទាំង​៤ នាក់ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕
https://youtu.be/WW2DfUcbcD4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ