ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្ម​សម្លា.ប់​ជាងកាត់សក់ ចោល​សព​ស្អុយរលួយ​ក្នុង​ព្រៃ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ត្រៃ​ត្រង់ ថ្ងៃ​ទី​២៨ ឧសភា ២០១៨ មាន​ប្រជាពលរដ្ឋ បាន​ដើរ​រក​បេះ​ផ្កាក្រចក​អណ្តើក…

ខេត្តបន្ទាយមានជ័យ ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ត្រៃ​ត្រង់ ថ្ងៃ​ទី​២៨ ឧសភា ២០១៨ មាន​ប្រជាពលរដ្ឋ បាន​ដើរ​រក​បេះ​ផ្កាក្រចក​អណ្តើក ក៏​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ដេក​ស្លាប់​អាក្រាត​កាយ និង​ហើម​ស្អុយ​ទៅ​ហើយ នៅ​ចំណុច​ជើងភ្នំ​ខ្លា​កូន​ថ្មី ខាងក្រោយ​វត្ត​ខ្លា​កូន​ថ្មី ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ពី​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពេល​ទទួល​ព័ត៌មាន​នោះ កម្លាំង​សមត្ថកិច្ច​ជំនាញ​ខេត្ត បាន​ចុះ​សហការ​ជាមួយ​អធិការដ្ឋាន នគរបាល​ក្រុង​សិរី​សោភ័ណ ធ្វើការ​ពិនិត្យ​លើ​សាកសព ឃើញ​ថា​មានការ​លំបាក​បន្តិច ដោយសារ​សាកសព​មាន​ភាព​ស្អុយរលួយ​ទៅ​ហើយ តែបើ​ទោះជា​យ៉ាងណា​សមត្ថកិច្ច បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ករណី​ខាងលើ​នេះ​ជា​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន (​សម្លាប់​យក​ទ្រព្យ​)​។

សាកសព​មានឈ្មោះ ភឿន ស៊ី​មឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរ​ជា​ជាងកាត់សក់​។ សម្ភារ​បាត់បង់​មាន ១.​ម៉ូតូ​០១​គ្រឿង ម៉ាក​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៤ ពណ៌​ខ្មៅ ២.​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​សាំ​ស៊ុ​ង ត្រូវ​បាត់បង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ