ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​បាន​សម្រេច តែ​រត់​មិន​រួច​ពី​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល ស្រុក​ពោធិ៍​រៀង ស្ទាក់​ចាប់​បាន ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ របស់​ជន​រង​គ្រោះ​បាន​សម្រេច តែ​រត់​មិន​រួច​ពី​កណ្តាប់ដៃ​សមត្ថកិច្ច​។…

ខេត្តព្រៃវែង ៖ ជនសង្ស័យ​ជា​ចោរលួច​ម៉ូតូ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល ស្រុក​ពោធិ៍​រៀង ស្ទាក់​ចាប់​បាន ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ របស់​ជន​រង​គ្រោះ​បាន​សម្រេច តែ​រត់​មិន​រួច​ពី​កណ្តាប់ដៃ​សមត្ថកិច្ច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ឧសភា នៅ​ចំណុច​ទួល​សំរោង ដែល​ស្ថិត​ក្នុងភូមិ​វាល​ព្រៅ ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង​។ ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ ប៊ុត សា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ចំណែក​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដែល​ជា​កម្មសិទ្ធិ​របស់​ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង ណុំ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ពី​ចំណុច​ទួល​សំរោង​។ ក្រោយ​ពី​លួច​បាន​សម្រេច​ហើយ​នោះ ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ម្នាក់​មួយ រួម​ទាំង​ម៉ូតូ​ដែល​លួច​បាន រត់គេច​ខ្លួន ប៉ុន្តែ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​បានដឹង​ថា​ម៉ូតូ​ត្រូវ​ចោរលួច ក៏​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ភ្លាម លោក​អធិការ​នគរបាល​ស្រុក បាន​បញ្ជា​កម្លាំង​ចេញ​ស្ទាក់​នៅ​គ្រប់​ផ្លូវ ហើយ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ កំពុង​ជិះ​ម៉ូតូ​ដែល​លួច​បាន នៅ​តាម​ផ្លូវ​បឹង​ចា​កៃ សំដៅ​ទៅ​ផ្លូវ​ព្រែ​អ​ន្ទះ ដើម្បី​ឆ្លង​ដ​ព្រែក​ជ្រៃ ទើប​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ដ បិទ​ដ​មិន​ឲ្យ​ឆ្លង​។ ឯ​សមត្ថកិច្ច​តាម​ទៅ​ពីក្រោយ រីឯ​ជនសង្ស័យ​ពេល​ទៅ​ដល់​កំពង់ដ​គេ​មិន​ចម្លង ក៏​បក​ត្រឡប់​ក្រោយ​វិញ​ហើយ​ក៏​ជួបនឹង​សមត្ថកិច្ច ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង រីឯ​បក្ខពួក​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​។ បច្ចុប្បន្ន ជន​ស​ង្ស​យ័​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​ពី​អត្តសញ្ញាណ បក្ខពួក​ដែល​រត់គេច​ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ