ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ត្រូវ​ចោរឆក់​កាបូបស្ពាយ បណ្ដាល​ឲ្យ​ដួល​រង​របួស

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ឧសភា ២០១៨ នៅ​មុខ​ក្រុមហ៊ុន CDM បេនឡាន​ចាស់…

ខេត្តបន្ទាយមានជ័យ ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ឧសភា ២០១៨ នៅ​មុខ​ក្រុមហ៊ុន CDM បេនឡាន​ចាស់ ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មាន​ករណី​ចោរឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​ជួល​ម៉ូតូ​អូស​ជិត​១០​ម៉ែត្រ បង្ក​ឲ្យ​រង​របួស​ជា​ទម្ងន់​។ អំពើ​ឆក់​នោះ​ជនសង្ស័យ​មាន​គ្នា​២​នាក់ មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ម៉ូតូ សង់​ប៊ិ​ច ពណ៌​ខ្មៅ ឆក់​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ​ពុំ​បាន​សម្រេច​។

ជន​រង​គ្រោះ​ឈ្មោះ វ៉ា ដា​រិ​ន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ រង​របួស​លើ​ផ្ទៃមុខ ថ្ព​ល់​ខាងឆ្វេង លើ​បបូ​មាត់ ស្មា​ឆ្វេង និង​ក្បាលជង្គង់​ទាំង​សងខាង ចំណែក​ម៉ូតូ​ខូចខាត​បន្តិចបន្តួច​។ ករណី​ខាង​នេះ កម្លាំង​ជំនាញ​បាន និង​កំពុង​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ដើម្បី​ចាប់ខ្លួន​នាំ​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ