ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ ភឹង ចិន្ដារ៉េត ស្នងការរងទទួលផែនកណ្តាលនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្ត បានសហការណ៍ ជាមួយស្នងការនគរបាលខេត្តព្រះសីហនុ ចុះស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ប៉ក់ ផាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជាកូនបង្កើត ដែលបានលើកដៃសម្លាប់ឪពុកបង្កើត។ កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ រួចយកមកខេត្តសៀមរាបវិញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។ ហេតុការណ៍ឃាត់ខ្លួនបានជនសង្ស័យនោះធ្វើឡើង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅខេត្តព្រះសីហនុ រួចបញ្ជូនមកខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ថា ក្រោយពីមានករណីឃាត់កម្មកើតឡើងនៅស្រុកស្វាយលើ បង្កឡើងដោយកូនបង្កើត ចាក់សម្លាប់ឪពុក ខ្លួនឯងរួចមក លោកបានឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ ភឹង ចិន្ដារ៉េត ស្នងការរង ទទួលផែនកណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត បានសហការណ៍ជាមួយ ស្នងការនគរបាលខេត្តព្រះសីហនុ ចុះស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ប៉ក់ ផាន់ ភេទប្រុស អាយុ១៧ឆ្នាំ នៅខេត្តព្រះសីហនុ រួចនាំយកមកសៀមរាបវិញ ដើម្បីសួរនាំ ហើយបញ្ជូនទៅតុលាការខេត្តចាត់ការទៅតាមផ្លូវច្បាប់។
លោកបានបញ្ជាក់ថា ជនសង្ស័យ(កូនប្រុសបង្កើត) ឈ្មោះ ប៉ក់ ផាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ចំណែកជនរងគ្រោះ(ឪពុកបង្កើត) មានឈ្មោះ សុខ ប៉ក់ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុក ស្វាយលើ ខេត្តសៀមរាប ដែលត្រូវកូនប្រុសបង្កើតចាក់សម្លាប់ នៅវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយកាំបិតផ្លែដែក ដងឈើចាក់មកលើជនរងគ្រោះបណ្តាលឱ្យស្លាប់ ក្នុងផ្លុកឈាម (មូលហេតុខឹងឪពុកស្តីបន្ទោសឱ្យ)។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីឃាតកម្ម មួយកើតឡើង រវាងកូនប្រុសបង្កើតលើកដៃចាក់សម្លាប់ឪពុកបង្កើត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ រហូតដល់សមត្ថកិច្ច ទើបដុតដៃដុតជើង រហូតចាប់ខ្លួនបានរយៈពេលជនសង្ស័យ គេចខ្លួនបាន៤ថ្ងៃ ត្រូវនឹងថ្ងៃចាប់ខ្លួន ហើយបញ្ជូនទៅតុលាការខេត្ត ដូចពាក្យចាស់លោកពោលថា ជុងមិនភ្លេចកុកទេ ទោះហោះហើរទៅដល់ជើងមេឃណាក៏ដោយ ក៏មិនផុតពីសមត្ថកិច្ចដែរ៕

ចែករំលែកព័តមាននេះ