ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដី​បារម្ភ​ចំពោះ​សារ​ព្រមាន​សុខភាព​គំរូ​ថ្មី​លើ​កញ្ចប់​បារី និង​សុង ខណៈ​ការ​អនុវត្ត ច្បាប់​គ្រប់គ្រង​ថ្នាំជក់ នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

យោង​តាម​សេចក្ដីណែនាំ​ថ្មី​របស់​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល លេខ ០០៤ ស​.​អបស ស្ដី​ពី​ការ​ដាក់​ឲ្យ​អនុវត្ត​សារ​ព្រមាន​សុខភាព​គំរូ​ថ្មី​ដែល​មាន​រូបភាព​អាក្រក់ និង​គួរ​ឲ្យ​ខ្លាច​ញញើត​ជាង​មុន​របស់​ក្រសួងសុខាភិបាល ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ០១ ខែតុលា ឆ្នាំ…

យោង​តាម​សេចក្ដីណែនាំ​ថ្មី​របស់​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល លេខ ០០៤ ស​.​អបស ស្ដី​ពី​ការ​ដាក់​ឲ្យ​អនុវត្ត​សារ​ព្រមាន​សុខភាព​គំរូ​ថ្មី​ដែល​មាន​រូបភាព​អាក្រក់ និង​គួរ​ឲ្យ​ខ្លាច​ញញើត​ជាង​មុន​របស់​ក្រសួងសុខាភិបាល ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ០១ ខែតុលា ឆ្នាំ ២០១៨ ខាង​មុខ​នេះ ក្រុមហ៊ុន​ថ្នាំជក់​ដែល​មាន​អនុលោម​ភាព បាន​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខណៈ​ដែល​ការ​អនុវត្ត​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ​គំរូ​ចាស់ នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​នោះ​។

ពាក់ព័ន្ធ​នឹង​ក្ដី​ព្រួយបារម្ភ​នេះ អគ្គនាយក​ក្រុមហ៊ុន​ថ្នាំជក់ អង់គ្លេស អា​មេ​រិ​កាំ​ង កម្ពុជា លោក ដា​នី​ញែ​ល ហ្សូ ឲ្យ​ដឹង​ថា «​ក្នុង​នាម​ជា​ក្រុមហ៊ុន ដែល​មាន​អនុលោម​ភាព​ខ្ពស់ ខ្ញុំបាទ​សូម​គាំទ្រ​នូវ​គោលនយោបាយ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​បង្ហាញ ពី​ហា​នី​ភ័យ​កើត​ចេញពី​ការ​ជក់បារី តាម​រយៈ​សារ​ព្រមាន​សុភាព ហើយ​វា​ជា​គោលការណ៍​ចម្បង​​របស់​ក្រុមហ៊ុន​យើងខ្ញុំ​ដែរ ប៉ុន្តែ​ស្រប​ពេល​ដែល​ការ​អនុវត្ត​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ​ខ្មែរ​គំរូ​ចាស់ នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​បែប​នេះ ការ​អនុវត្ត​តាម​ខ្លឹមសារ​សេចក្ដីណែនាំ​ថ្មី​ដែល​តម្រូវ​ឲ្យ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ​គំរូ​ថ្មី នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ច្បាស់​ណាស់​វា​នឹង​ធ្វើ​ឲ្យ​បញ្ហា​នៃ​ការ​ប្រកួត​ប្រជែង​​មិន​ស្មើភាព​គ្នា​កាន់តែ​អាក្រក់​ឡើង​ៗ ហើយ​ក្រុមហ៊ុន​គោរព​ច្បាប់​ដូច​ជា​យើងខ្ញុំ នឹង​រង​គ្រោះ​ទ្វេរ​ដង ដោយ​ត្រូវ​បន្ថែម​នូវ​ថ្លៃ​ផលិត និង​ថ្លៃ​ដឹក​ជញ្ជូន​ផ្សេង​ៗ ដោយសារ​តែ​ការ​គោរព​ច្បាប់​តែឯង ខណៈ​ដែល​ក្រុមហ៊ុន​ខិលខូច​គ្មាន​អនុលោម​ទាំងឡាយ ចំណេញ​ទ្វេ​ដង​ផ្ទុយ​អំពី​យើង ពោល​គឺ​ទាំង​ថ្លៃដើម​ផលិត ចំណាយ​ផ្សេង​ៗ​។

គួរ​រំឭក​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ គឺ​មានការ​ចុះ​បង្ក្រាប​ទៅ​លើ​រោងចក្រ​ផលិត​ផ្ទាល់​របស់​ក្រុម​ហ៊ុន​បារី​ក្នុងស្រុក​មួយ​ចំនួន​ដោយ​ក្រសួងសុខាភិបាល និង​នគរបាល​ជាតិ​ទៅ​លើ​ផលិត​ផល​ខុសច្បាប់​របស់​ពួក​គេ ប៉ុន្តែ​ជាក់ស្ដែង យើង​នៅ​តែ​សង្កេត​ឃើញ​ថា បារី​ខុសច្បាប់ ដែល​មាន​ត្រឹមតែ​សារ​ព្រមាន​ជា​អក្សរ​ទំហំ​៣០% លើ​កញ្ចប់​នោះ គឺ​នៅ​តែ​បន្ដ​លក់​ពាស​ពេញ​ផ្ទៃ​ប្រទេស​ដដែល ដែល​ជា​ទូទៅ គឺ​សុទ្ធតែ​ជា​ផលិតផល​បារី​ផលិត​នៅ​ក្នុងស្រុក ខណៈ​ដែល​បារី​នាំ​ចូល​ភាគច្រើន គឺ​សុទ្ធតែ​មាន​អនុលោម​ភាព​អស់ហើយ​។

ជា​សេចក្ដី​ស្នើ​សុំ ក្នុង​នាម​ជា​ក្រុមហ៊ុន​គោរព​ច្បាប់ គឺ​សំណូមពរ​យ៉ាង​ទទូច​ចំពោះ​រាជ​រដ្ឋា​ភិបាល ពិសេស​ក្រសួងសុខាភិបាល និង គណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ មេត្តា​​អនុវត្ត​បញ្ញត្តិ​សារ​ព្រមាន​សុខភាព​គំរូ​ចាស់​នេះ ឲ្យ​មាន​អនុលោម​ភាព និង​ប្រសិទ្ធ​ភាព​នៅ​ទូ​ទាំង​ទីផ្សារ​ទាំងអស់​សិន មុន​នឹង​តម្រូវ​ឲ្យ​បោះពុម្ព​នូវ​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ​ប្រភេទ​ថ្មី​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ