ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​៖ CPP លេខ​រៀង​បាន​លេខ​ទី​២០​ជា​លេខ​ងាយស្រួល​ចំណាំ​ដល់​ពលរដ្ឋ​ទូ​ទាំង​ប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ក្រោយ​ការ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី ៦…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ក្រោយ​ការ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី ៦ ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា គឺ​គណបក្សកាន់អំណាច ត្រូវ​បាន​ចាប់​បាន​លំដាប់​លេង​រៀង​ទី​២០ គឺ​នៅ​ចុង​ក្រោយ​គេ​បង្អស់ ដែល​ជា​លេខ​ស្រួល​ចំណាំ​ដល់​អ្នកបោះឆ្នោត ។

សូម​បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធី​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នេះ គឺ​ធ្វើ​ឡើង​ក្រោម​ការ​និមន្ត​ជា​អធិបតីភាព​ដោយ​សម្តេច​សង្ឃរាជ​ទាំង​២​គណៈ ។ រឿង​ចៃដន្យ​មួយ​ដែល​អាច​ចាត់ទុកជា​រឿង​ចៃដន្យ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក​យ៉េ​ង វី​រះ និង​បណ្ឌិត យ៉ាង សាំង​កុមារ ត្រូវ​បាន​ជាប់​លេខ​រៀង​ទី​៧ ក្នុង​សន្លឹក​ឆ្នោត ដែល​លេខ​៧ នេះ​ជា​លេខ​រៀង​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣ ដែល​អតីត​បក្ស​ប្រឆាំង​ទទួល​បាន​ដល់​ទៅ​៥៥ អាស​ន្នៈ​នៃ​អាស​ន្នៈ ១២៣ សរុប​នៅ​រដ្ឋសភា ។

សម្តេច​តេ​ជោ​បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា អបអរសាទរ គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី​២០ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦» ។ សម្តេច​មាន​ប្រសាសន៍​បន្ត​ថា នៅ​ព្រឹក​មិ​ញ​នេះ គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ធ្វើការ​ចាប់លេខ​រៀង គណបក្ស​នយោបាយ​ទាំង​២០ សម្រាប់​ការ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ ។
សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា​៖ «​គណបក្ស​ប្រ​ជន​កម្ពុជា​ត្រូវ​ចាប់លេខ​រៀង​បាន​លេខ ទី ២០ ដែល​ជា​លេខ​ងាយស្រួល​ចំណាំ​ដល់​ពលរដ្ឋ​ទូ​ទាំង​ប្រទេស ។ គជ​ប​នឹង​ដាក់​បង្ហាញ​ការ​បោះពុម្ព​ទម្រង់​សន្លឹក​ឆ្នោត​នៅ​ពេល​ឆាប់​ៗ​នេះ​» ។

លេខ​រៀង​របស់ គណៈ​បក្សនយោបាយ​នានា​ដែល​(​គ​.​ជ​.​ប​) បាន​ធ្វើការ​ចាប់លេខ​រៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨ មាន​លេខ​១- បាន​ទៅ​លើ​គណបក្ស «​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​» – លេខ​២ – បាន​ទៅ​លើ​គណបក្ស «​គណបក្ស​មាតុភូមិ​យើង​» លេខ​៣- បាន​ទៅ​លើ​គណបក្ស «​គណបក្ស​ពន្លឺ​ថ្មី​» លេខ​៤ – បាន​ទៅ​លើ​គណបក្ស «​សញ្ជាតិ​កម្ពុជា​» លេខ​៥- បាន​ទៅ​លើ​គណបក្ស «​ខ្មែរ​ក្រោក​» លេខ​៦- បាន​ទៅ​លើ​គណបក្ស «​សំបុក​ឃ្មុំ​» លេខ​៧- បាន​ទៅ​លើ​គណបក្ស «​ប្រជាធិបតេយ្យ​មូលដ្ឋាន​» លេខ​៨ – បាន​ទៅ​លើ​គណបក្ស «​ខ្មែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​» លេខ​៩- បាន​ទៅ​លើ​គណបក្ស «​រស្មី​ខេមរា​» លេខ​១០- បាន​ទៅ​លើ​គណបក្ស «​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​» លេខ​១១ -​បាន​ទៅ​លើ​គណបក្ស «​ខ្មែរ​សាធារណរដ្ឋ​»​លេខ​១២- បាន​ទៅ​លើ​គណបក្ស «​ខ្មែរ​ឈប់​ក្រ​» លេខ​១៣ – បាន​ទៅ​លើ​គណបក្ស «​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​» លេខ​១៤ – បាន​ទៅ​លើ​គណបក្ស «​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​» លេខ​១៥- បាន​ទៅ​លើ​គណបក្ស «​យុវជន​កម្ពុជា​» លេខ​១៦- បាន​ទៅ​លើ​គណបក្ស «​ធម្មាធិបតេយ្យ​» លេខ​១៧- បាន​ទៅ​លើ​គណបក្ស «​ឆ​ន្ទះ​ខ្មែរ​» លេខ​១៨- បាន​ទៅ​លើ​គណបក្ស «​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​» លេខ​១៩ -​បាន​ទៅ​លើ​គណបក្ស «​ខ្មែរ​តែ​មួយ​» លេខ​២០ -​បាន​ទៅ​លើ​គណបក្ស «​ប្រជាជន​កម្ពុជា​» សម្តេច​តេ​ជោ ក៏​បាន​បង្ហាញ​ការ​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ និង​ក្មួយ​ៗ​យុវជន «​ព្រមទាំង​កូនក្មួយ​កម្មករ​កម្ម​ការ​នី​ដែល​មាន​ជំនឿ​ជឿជាក់​គាំទ្រ និង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ក្នុង​អាណត្តិ​មុន​ៗ និង​នៅ​ក្នុង​អាណត្តិ​នេះ ដែល​មាន​លេខ​រៀង​ទី​២០»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ