ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ​ បន្ត​ប្រើ​ដ្រូ​ន​ទម្លាក់​គ្រាប់បែក​ លើ​កងកម្លាំង​កម្ពុជា​ នៅ​យោធភូមិ​ភាគ​ទី​៥ ភូមិ​ព្រៃ​ចាន់ ​និង​ភូមិ​ជោគជ័យ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ យោធា​ថៃ​ បាន​បន្ត​វាយប្រហា​មក​លើ​កងកម្លាំង​កម្ពុជា ​នៅ​យោធភូមិ​ភាគ​ទី​៥ ដោយ​ប្រើ​ដូន ​ទម្លាក់​គ្រាប់បែក ​នៅ​ទី​តាំ​កងទ័ព​កម្ពុជា ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​…

រាជធានី​ភ្នំពេញ​ ៖ យោធា​ថៃ​ បាន​បន្ត​វាយប្រហា​មក​លើ​កងកម្លាំង​កម្ពុជា ​នៅ​យោធភូមិ​ភាគ​ទី​៥ ដោយ​ប្រើ​ដូន ​ទម្លាក់​គ្រាប់បែក ​នៅ​ទី​តាំ​កងទ័ព​កម្ពុជា ​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោកជំទាវ ម៉ា​លី សុជាតា​បាន​លើក​ឡើង​ពី​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​ បន្ត​ការ​បាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុជា ​នៅ​យោធភូមិ​ភាគ​ទី​៥ នា​ថៃ្ង​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ (​ចាប់ពី​ម៉ោង ១៥:០០​នាទី ដល់​ម៉ោង ១៩:០០​នាទី​)
-ម៉ោង ១៥:១៩​នាទី យោធា​ថៃ​បាន​បន្ត​ប្រើប្រាស់​ដ្រូ​ន​ទម្លាក់​គ្រាប់បែក​ចូល​មក​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
-ម៉ោង ១៥:៥១​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ​អម​ដោយ​រថក្រោះ​បាន​ព្យាយាម​ធ្វើ​សកម្មភាព​ឈ្លានពាន​រុលចូល​រំលោភ​បំពាន​មក​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
-ម៉ោង ១៧:១៤​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​ក្តាប់​សភាពការណ៍​ខាង ក្រោយ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
-ម៉ោង ១៧:៥៣​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​ក្តាប់​សភាពការណ៍​ខាង ក្រោយ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
-ម៉ោង ១៧:៥៤​នាទី យោធា​ថៃ​នៅ​តែ​បន្ត​ការ​ប្រើប្រាស់​ដ្រូ​ន​ទម្លាក់​គ្រាប់បែក​ហោះ​ចូល​មក ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។

ក្រសួងការពារជាតិ ទាមទារ​ឱ្យ​ថៃ​បញ្ឈប់​ជា​បន្ទាន់ការ​បាញ់ប្រហារ​ដោយ​មិន​រើស​គោលដៅ ការ​ប្រើប្រាស់ យន្តហោះ​ចម្បាំង​ហោះ​ចូល​ក្នុង​ទឹកដី​កម្ពុជា ដែល​មិន​ត្រឹមតែ​ជា​ការ​រំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរ​បំផុត​លើ អធិបតេយ្យ បូរណភាព​ទឹកដី​កម្ពុជា និង​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ផ្លោង និង​ទំលាក់​គ្រាប់បែក ដោយ​មិន​រើសអើង និង​មិន​សម​មាត្រ ហើយ​បាន​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​សុវត្ថិភាព​របស់​ប្រជាជន​ស៊ី​វិល​ស្លូតត្រង់​កម្ពុជា និង​បំផ្លិចបំផ្លាញ​ដល់​ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល និង​ប្រាសាទបុរាណ​ជាទី​សក្ការៈ ដែល​ជា​មរតក​មនុស្សជាតិ ដូច​ជា​៖ សាលារៀន មន្ទី​ពេទ្យ វត្ត​អា​រ៉ា​ម ផ្ទះសម្បែង ផ្សារ ប្រាសាទព្រះវិហារ ប្រាសាទ​តា​ក្របី និង​ទីតាំង​សាធារណៈ​ជា​ច្រើន​រាប់​មិន​អស់​។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ក្រសួង​ការពារ​បាន​លើក​ឡើង​ថា​សកម្មភាព​ឈ្លានពាន​ដោយ​ប្រដាប់​អាវុធ​របស់​យោធា​ថៃ​បាន​បង្ក​ឱ្យ​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ គិត​រហូត ដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ ជន​ស៊ី​វិល​ស្លូតត្រង់​បាន​បាត់បង់​ជីវិត​កើន ឡើង​រហូត​ដល់​ចំនួន ១១​នាក់ (​ក្នុ្ង​ង​នោះ​មាន​ទារក ១​នាក់ ផង​ដែរ​) និង​រង​របួស​ជន​ស្លូតត្រង់​ចំនួន ៥៩​នាក់ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​បាន​ឲ្យ​យោធា​ថៃ​ត្រូវ​បង្ហាញ​ពី​ភាព​ស្មោះត្រង់ និង​សុច្ឆន្ទៈ ប្រសិនបើ​ថៃ​ពិតជា​ចង់បាន​សន្តិភាព​ពិតប្រាកដ​មែន ព្រោះ​សន្តិភាព​មិន​អាច​កើត​មាន​តែ​តាម​រយៈ​ការ​និយាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាម​រយៈ​សកម្មភាព​ជាក់ស្តែង ហើយ​កងទ័ព​ថៃ​អាច​ចាប់ផ្តើម​ជាមួយនឹង​ការ​បញ្ឈប់​រាល់​សកម្មភាព​ខុសច្បាប់​ដូចដែល​បាន​រៀបរាប់​ខាងលើ​។ ទន្ទឹម​នឹង​នេះ កម្ពុជា​សូម​អំពាវនាវ​ឱ្យ​ភាគី​ថៃ​វិល​ត្រឡប់​មក​អនុវត្ត​វិញ​នូវ​បទ​ឈប់​បាញ់ និង​សេចក្តី ថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា​-​ថៃ​ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ក្រោម​ការ​ធ្វើ​ជា​សាក្សី​របស់​ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ដូ​ណា​ល់ ត្រាំ និង ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ